ថៃ៖ កងទ័ពអាកាសថៃនៅព្រឹកថ្ងៃទី ៨ ធ្នូនេះបានប្រកាសជាផ្លូវការថាបាននឹងកំពុងតែពង្រាយយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងតាមបណ្តោយព្រំដែនជាពិសេសនៅតំបន់មូលដ្ឋាន (Anupong) ដើម្បីបើកការវាយប្រហារមកលើប្រទេសកម្ពុជាសារជាថ្មីម្តងទៀត។
តាមគេហទំព័ររបស់កាសែតថៃខោស៊តបានរៀបរាប់ថាកងទ័ពអាកាសថៃបានចេញបញ្ជាឲ្យដាក់ពង្រាយយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងតាមតំបន់ព្រំដែនជាច្រើនរួមមាន ភ្នំចុងអានម៉ា (ភ្នំទ្រព្យ) តំបន់ ៦៧៧, តំបន់ហួយតាម៉ារីយ៉ាខាណា,តំបន់ប្រាសាទតាមាន់ធំ។
គួរកត់សម្គាល់ថាកាលពីព្រឹកថ្ងៃទី ៨ធ្នូ ម៉ោង ០៥:០៤នាទី យោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅតំបន់ អានសេះ ខេត្តព្រះវិហារ បន្ទាប់មកប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និង នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និង នៅចំការចេក។