681 ezgif.com resize
Swift cc time

ក្រសួងប្រៃសណីយ៍ នឹងជំរុញបណ្តុះធនធានមនុស្ស«ជំនាញឌីជីថល»ឱ្យបានយ៉ាងតិច១០ម៉ឺននាក់ ក្នុងរយៈពេល១០ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី៥ ធ្នូ បានបញ្ជាក់ពីផែនទីបង្ហាញផ្លូវជំនាញឌីជីថលថា នឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ឱ្យបានយ៉ាងតិច ១០ ម៉ឺននាក់ ក្នុងរយៈពេល ១០ ឆ្នាំ។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល»។

ក្រសួងប្រៃសណីយ៍ បានរំលេចពីការអភិវឌ្ឍពលរដ្ឋឌីជីថលនិងធនធានមនុស្សក្នុងវិស័យឌីជីថល ដោយបច្ចុប្បន្នក្រសួងបានផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថលនៅគ្រឹះស្ថាន ឧត្តមសិក្សាដៃគូដល់សិស្សពូកែដែលទទួលបាននិទ្ទេស A, B និង C អាហារូបករណ៍បង្កើនសមត្ថភាពដល់មន្ត្រី រាជការរបស់ក្រសួង និងការបណ្តុះបណ្តាលវគ្គខ្លីជំនាញឌីជីថល បានប្រមាណ ៣ ៥០០ នាក់។

ការផ្តល់ការបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១៣,០០០ នាក់ ខណៈបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញ ឌីជីថល ដែលជាកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុដោយគ្មានការប្រាក់ សម្រាប់សិស្សដែលពុំទទួលបានអាហារូបករណ៍ ឬសិស្សដែលពុំមានលទ្ធភាពហិរញ្ញវត្ថុ ប៉ុន្តែមានបំណងចង់សិក្សាជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សាផងដែរ។

បើតាមលោកបណ្ឌិត ជា វ៉ាន់ដេត មានប្រសាសន៍ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល បានបញ្ជាក់ពីគោលដៅបន្ទាប់ថា ក្រសួងនឹងជំរុញការបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ឱ្យ បានយ៉ាងតិច ១០ ម៉ឺននាក់ ក្នុងរយៈពេល ១០ ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង