681 ezgif.com resize
Swift cc time

និស្សិត៣ក្រុម បានពានរង្វាន់សហគ្រិនខ្មែរ «សហគ្រិនមហាវិទ្យាល័យ២០២៥»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិត៣ក្រុម នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ បានជ័យលាភី«សហគ្រិនមហាវិទ្យាល័យ» ក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ។ ក្រុមទាំងបី រួមមាន ក្រុម Tokkatot: បង្កើតប្រព័ន្ធចិញ្ចឹមមាន់ដោយប្រើបចេ្ចកវិទ្យា, ក្រុម Strokify: បង្កើតអ៊ែប សម្រាប់ស្វែងរក និងណែនាំ ដើម្បីទប់ស្តាត់ជំងឺ Stroke, និងក្រុម Jiv-Jeat: បង្កើតផលិតផលមីបន្លែសុខភាព។

យោងតាមគេហទំព័រ សហគ្រិនខ្មែរ បានឱ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ ២០២៥ រកឃើញម្ចាស់ជ័យលាភីចំនួនបីក្រុមក្នុងនោះរួមមាន ម្ចាស់ជ័យលាភី «ពន្លកនវានុវត្តន៍» បានទៅលើ៖ ក្រុម Tokkatot: បង្កើតប្រព័ន្ធចិញ្ចឹមមាន់ដោយប្រើបចេ្ចកវិទ្យា។ ម្ចាស់ជ័យលាភី «ធុរកិច្ចត្រៀមចូលទីផ្សារ» បានទៅលើ៖ ក្រុម Strokify: បង្កើតអ៊ែប សម្រាប់ស្វែងរក និងណែនាំ ដើម្បីទប់ស្តាត់ជំងឺ Stroke ។ ចំណែកឯ ម្ចាស់ជ័យលាភី «ស្ថាបនិកវ័យក្មេង» បានទៅលើ៖ ក្រុម Jiv-Jeat: បង្កើតផលិតផលមីបន្លែសុខភាព។

បើតាមប្រភពដដែល ពានរង្វាន់សហគ្រិនខ្មែរ ត្រូវបានផ្តល់ជូនដល់ក្រុម និងក្រុមហ៊ុនឆ្នើមចំនួន ១៤ លើបួនប្រភេទពាន៖ ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ សហគ្រិនមហាវិទ្យាល័យ, ពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចថ្មី, និងពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្ហាញពីនវានុវត្តន៍ដ៏មុតមាំសម្រាប់អនាគតសហគ្រិនកម្ពុជា។ ការប្រកួតប្រជែងដ៏ស្វិតស្វាញរយៈពេលមួយឆ្នាំពេញនេះបានទាក់ទាញបេក្ខជនសរុប ៨០០០ ក្រុម និងក្រុមហ៊ុនពីគ្រប់បណ្តា ២៥ រាជធានី-ខេត្ត។

គួរបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ត្រូវបានប្រារព្ធក្រោមវត្តមាន លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ និងរៀបចំក្រោមការដឹកនាំរបស់ លោក ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ធ្វើឡើងដើម្បីបន្តការគាំទ្រដល់ភាពច្នៃប្រឌិត ភាពធន់ និងភាពប៉ិនប្រសប់របស់សហគ្រិនក្នុងស្រុក ដោយទទួលស្គាល់ពីសមិទ្ធផល និងជាការគាំទ្ររយៈពេលវែងនៃភាពជោគជ័យរបស់សហគ្រិនកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង