ភ្នំពេញ៖ តំណាងឲ្យប្រទេសកម្ពុជា សាកលវិទ្យាល័យខេមតិច ធ្វើជាម្ចាស់ផ្ទះរៀបចំ«សន្និសីទអន្តរជាតិ» ដែលមានអ្នកចូលរួមមកពី២២សាកលវិទ្យាល័យទូទាំងពិភពលោក។ សន្និសីទ ASIP ប្រចាំឆ្នាំលើកទី១៥ ដែលប្រារព្វធ្វើឡើងក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញឲ្យសាស្រ្តាចារ្យ សិស្សនិស្សិត ក៏ដូចជាអ្នកស្រាវជ្រាវទាំងអស់បានធ្វើបទបង្ហាញពីកិច្ចការងារស្រាវជ្រាវរបស់ខ្លួនពាក់ព័ន្ធនឹងបច្ចេកវិទ្យា នវានុវត្តន៍ គោលនយោបាយ និងបញ្ញាសប្បនិម្មិត។