681 ezgif.com resize
Swift cc time

ក្រុមយុវជនចំនួន៣ ទទួលបានជ័យលាភី ក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ ២០២៥

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រុមយុវជនចំនួន៣ រួមមានក្រុម Apsara បង្កើតគម្រោង “Smart Recycling with Technology ” ក្រុមKarchee បង្កើតនំដែលធ្វើចេញពីផ្លែស្វាយ និងក្រុម Iris បង្កើត ""SafeGuard Cambo"" app បានជាប់ជ័យលាភីក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ ២០២៥។

សម្រាប់កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ ២០២៥ ក្រុម Apsara: បង្កើតគម្រោង “Smart Recycling with Technology ” ជាម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ សង្គមជំនាន់ថ្មី។ ចំណែកជ័យលាភីសម្រាប់ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ និរន្តរភាពជំនាន់ថ្មី បានទៅលើ៖ ក្រុម Karchee: បង្កើតនំដែលធ្វើចេញពីផ្លែស្វាយ និងជ័យលាភីសម្រាប់ពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ នវានុវត្តន៍ជំនាន់ថ្មី បានទៅលើ៖ ក្រុម Iris: បង្កើត ""SafeGuard Cambo"" app។

មុននឹងទទួលបានជោគជ័យ ក្រុមទាំង៣ទទួលបានការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ វគ្គបណ្ដុះបណ្ដាលដោយផ្ទាល់ ដំណើរទស្សនកិច្ចសិក្សា ដែលផ្តល់ឱកាសដល់យុវជនបានបង្ហាញគំនិតអាជីវកម្ម ការច្នៃប្រឌិត និងជំនាញសហគ្រិនភាព ពង្រឹងសមត្ថភាពសម្រាប់ថ្ងៃអនាគត។

គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ វិទ្យាល័យ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សហគ្រិនភាពក្នុងចំណោមសិស្សវិទ្យាល័យ ក៏ដូចជាជំរុញនវានុវត្តន៍ភាពដំណោះស្រាយក្នុងសហគមន៍ ដោយផ្តល់ឱកាសសម្រាប់សិស្សថ្នាក់ទី៩ ១០ និង១១ មកពីគ្រប់ខេត្តក្រុង ដើម្បីចូលរួមប្រកួត៕

Khcct banner

អត្ថបទទាក់ទង