681 ezgif.com resize
Swift cc time

នាវាចម្បាំងFrigate វៀតណាម បានទៅដល់មហាអំណាចចិន ដើម្បីទស្សនកិច្ចពង្រឹងវិស័យយោធា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖នាវាចម្បាំង Frigate ដែលប្រែជាភាសាវៀតណាមថា “Trần Hưng Đạo” របស់វៀតណាម បានមកដល់កំពង់ផែទ័ពជើងទឹក នៅទីក្រុងឆីងដាវ ខេត្តសាន់ដុង ខាងកើតប្រទេសចិនហើយ កាលពីថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ។

នាវាចម្បាំងនេះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឆីងដាវខាងកើតប្រទេសចិន ដោយក្នុងអំឡុងពេលទស្សនកិច្ចនេះ កងទ័ពជើងទឹករបស់ប្រទេសចិន និងវៀតណាម នឹងរៀបចំការទស្សនានាវាចម្បាំងដ៏ធំសម្បើមនេះ ដោយមានពិធីទទួលស្វាគមន៍ដ៏គួរឱ្យកក់ក្ដៅនៅលើកំពែងនាវា កម្មវិធីផ្លាស់ប្តូរគំនិតវប្បធម៌(Culture Exchanges) និងការហ្វឹកហាត់រួម ជាមួយសកម្មភាពដែលគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀតផងដែរ។

នាវាចម្បាំងប្រភេទFrigate មានទំហំផ្ទុកពេញលេញស្មើរនឹង២១០០តោន និងល្បឿនអតិបរមា ៥៣.៧ គីឡូម៉ែត្រក្នុងមួយម៉ោង។ ម្យ៉ាងវិញទៀត វាមានលក្ខណពិសេសដែលគួឬឱ្យកត់សម្គាល់ដោយវាអាចដឹកយន្តហោះហែលទឹកប្រឆាំងនាវាមុជទឹកបានមួយគ្រឿង(យន្តហោះហែលទឹកប្រឆាំងនាវាមុជទឹក គឺជាយន្តហោះទ័ពជើងទឹក ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីរកឃើញ តាមដាន និងបំផ្លាញនាវាមុជទឹក)។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកទី១របស់នាវាចម្បាំងវៀតណាមទៅកាន់ប្រទេសចិន ដែលកាលពីពេលថ្មីៗនេះ ក្នុងគោលបំណងជាសំខាន់ក្នុងការបង្កើនការយល់ដឹងរួមមួយ រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពស្អិតរមួត និងរលូនទៅមុខ។

Khcct banner

អត្ថបទទាក់ទង