681 ezgif.com resize
Moneygramott moi1280x163px

វេទិកានយោបាយអាស៊ី-អឺរ៉ុប ជំរុញការស្វែងរកសន្តិភាពជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពមនុស្សជាតិ ដើម្បីវិបុលភាព តាមរយៈការទូត និងកិច្ចសន្ទនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ហុងគ្រី៖ គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៦ នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) ក្នុងស្មារតីសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី នៅថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅតំបន់អឺរ៉ាស៊ី» ដោយ កម្ពុជាក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយនៅអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងគណបក្សនយោបាយមកពីសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅ អាស៊ី (ICAPP) និងក្រុមគណបក្សនយោបាយមកពីសភានៃក្រុមប្រឹក្សាអឺរ៉ុប (PACE)។

វេទិកានអន្តរជាតិនេះ កំពុងផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលស្តែងចេញ តាមរយៈការកើនឡើងនៃភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមចំពោះសន្តិភាព និង ស្ថិរភាពដែលកំពុងលេចចេញជារូបរាងឡើង។ ស្ថានភាពតានតឹង ការបាត់បង់នូវទំនុកចិត្ត និងការកើនឡើង នៃជម្លោះរវាងប្រទេស ធ្វើឱ្យយន្តការពហុភាគីនិយមសម្រាប់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ចុះអន់ថយ និងធ្វើឱ្យមនុស្សជាតិជួបផលវិបាកធ្ងន់ធ្ងរ។

ជាងនេះទៅទៀត សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្សជាតិទាំងអស់ ដើម្បីវិបុលភាព និងសុខុមាលភាព។ សន្តិភាពមិនអាចកាត់ផ្តាច់ចេញពីអភិបាលកិច្ចបែបប្រជាធិបតេយ្យ តម្លាភាព និងច្បាប់នីតិរដ្ឋនោះទេ ប៉ុន្តែសន្តិភាពអាចសម្រេចបាន តាមរយៈការទូត និងកិច្ចសន្ទនា ដោយផ្អែកលើ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ម្យ៉ាងទៀត លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងវិបុលភាពពង្រឹងគ្នាវិញទៅមក ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិរឹងមាំ និង ចៀសវាសដាច់ខាតពីការប្រើប្រាស់កម្លាំងជាមធ្យោបាយក្នុងការដោះស្រាយជម្លោះ។

គួរបញ្ជក់ថា តំបន់អឺរ៉ាស៊ីនឹងក្លាយទៅជាតំបន់ដែលប្រទេសជាតិរួមរស់ជាមួយគ្នាដោយសន្តិភាព និងសមភាព ដែលលទ្ធិប្រជាធិបតេយ្យផ្តល់សិទ្ធិអំណាចដល់ប្រជាជនទាំងអស់ក្នុងការកំណត់នូវជោគវាសនា របស់ខ្លួន និងដែលកិច្ចសន្ទនានិងការតភ្ជាប់មានប្រៀបជាងការបែងចែក ព្រមទាំងអំពាវនាវដល់រដ្ឋាភិបាល ស្ថាប័ន និងសហគមន៍អន្តរជាតិទាំងអស់ឱ្យពង្រឹងនូវយន្តការបង្ការជម្លោះ ការសម្របសម្រួលជម្លោះ និង ការផ្សះផ្សារឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង