ថៃ៖ មជ្ឈមណ្ឌលបញ្ជាការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តសុងក្លាបានបញ្ជាក់របាយការណ៍ចុងក្រោយកាលពីថ្ងៃ ៣០ ខែ វិច្ឆកាថា ទឹកជំនន់នៅសុងក្លា បានឆក់យកជីវិតមនុស្សសរុបកើនដល់ ១៣១នាក់ ដែលភាគច្រើនស្លាប់ដោយសារតែការលិចលង់ ដោយក្នុងស្រុងហាតយ៉ៃ គឺជាស្រុកដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានប្រជាជនចំនួន ២៤៣.០០០នាក់ រងផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធនាៗរងការខូចខាតអស់ជាច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តថៃប្រមាណ ៣០០ឆ្នាំ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃគិតត្រឹមថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ នេះស្ថានភាពទឹកជំនន់ក្នុងខេត្តសុក្លាបានប៉ះពាល់ដល់ស្រុកចំនួន ១៦ ស្រុករងចំនួន ១២៧ និងភូមិចំនួន ៩៩២ និងបានប៉ះពាល់ដល់មនុស្សជាង ១,៣លាននាក់សរុបនៅទូទាំងខេត្តដែលបានរងផលប៉ះពាល់។ មនុស្សសរុបចំនួន ៤២.៤៧២នាក់ ត្រូវបានជម្លៀសចេញនៅក្នុងខេត្តសុងក្លា។
តាមអាជ្ញាធរថៃការខូចខាតធ្ងន់ធ្ងរត្រូវបានកត់ត្រានៅទូទាំងខេត្តរួមមានផ្ទះចំនួន ១៧ ខ្នងត្រូវបានបំផ្លាញទាំងស្រុង ផ្ទះជាង ១.១០០ ខ្នងត្រូវបានខូចខាតដោយផ្នែកខ្លះ សាលារៀន វត្តអារាម វិហារអ៊ីស្លាម ផ្លូវថ្នល់ និងស្ពានរាប់រយកន្លែងត្រូវបានរងផលប៉ះពាល់ ការផ្គត់ផ្គង់ទឹកនៅតំបន់ខ្លះមិនទាន់បានវិលមករកភាពធម្មតាវិញនៅឡើយនោះទេ។ កាកសំណល់ជាង ៨.០០០ តោនត្រូវបានសម្អាត ហើយអាហារ និងទឹកស្អាតជាង ២៤០.០០០ ឈុតត្រូវបានចែកចាយ។ ការល្បាតសន្តិសុខនៅតែបន្ត ២៤ ម៉ោងក្នុងមួយថ្ងៃ ដើម្បីការពារទ្រព្យសម្បត្តិរបស់អ្នកស្រុកដែលរងផលប៉ះពាល់៕