681 ezgif.com resize
Swift cc time

បាញ់ប្រហារនៅអាម៉េរិកសម្លាប់មនុស្ស៤នាក់ និងកុមារ៣នាក់ក្នុងពិធីបុណ្យខួបកំណើត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឡូសអាន់ជឺឡេស៖ មានយ៉ាងហោចណាស់មនុស្សសរុប ៤នាក់ រួមទាំងកុមារបីនាក់ ត្រូវបានសម្លាប់ និង ១១ នាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារនៅក្នុងពិធីជប់លៀងខួបកំណើតមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលីសនៅក្នុងតំបន់កាលពីថ្ងៃសៅរ៍ ទី ២៩ ខែវិច្ឆិកា ដោយប៉ូលីសបានចាត់ទុកការបាញ់ប្រហារនេះជាអំពើព្រៃផ្សៃ និងមានខ្មាន់កាំភ្លើងច្រើននាក់ក្នុងការបាញ់ប្រហារ។

យោងតាមអាជ្ញាធរអាម៉េរិកបាបនបញ្ជាក់ថាការបាញ់ប្រហារនេះបានកើតឡើងនៅល្ងាចថ្ងៃសៅរ៍ នៅខាងក្នុងសាលជប់លៀងមួយក្នុងទីក្រុងស្តុកតុន ដែលជាទីក្រុងមួយនៅភាគឦសាននៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាកន្លែងដែលមនុស្សចន្លោះពី ១០០ ទៅ ១៥០ នាក់បានប្រមូលផ្តុំគ្នាសម្រាប់ការប្រារព្ធពិធីបុណ្យខួបកំណើត។សាក្សីកន្លែងកើតបានប្រាប់ក្រុមប៉ូលីសថាជនរងគ្រោះទាំងបួននាក់មានអាយុប្រាំបីឆ្នាំ ប្រាំបួនឆ្នាំ ដប់បួនឆ្នាំ និង ២១ ឆ្នាំ ហើយក្នុងចំណោមអ្នករងរបួសទាំង ១១ នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជាការឆ្លើយតបលោកស្រី Christina Fugazi អភិបាលក្រុង ស្តុកតុនបានប្រកាសផ្តល់ប្រាក់រង្វាន់ ២៥,០០០ ដុល្លារអាម៉េរិកដល់រូបអ្នកណាដែលបានប្រាប់ពីកន្លែងជនសង្ស័យលាក់ខ្លួន និងព័ត៌មានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៕

Khcct banner

អត្ថបទទាក់ទង