681 ezgif.com resize
Swift cc time

កងទ័ពថៃបាញ់គ្រាប់កាំភ្លើងព្រមានទៅកាន់មីយ៉ាន់ ក្រោយមីយ៉ាន់ម៉ាផ្លោងគ្រាប់ចូលទឹកដីថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ កងទ័ពរបស់ថៃកាលពីរសៀលថ្ងៃអាទិត្យទី ៣០ ខែ វិច្ឆិកា បានបើកការបាញ់ប្រហារគ្រាប់កាំភ្លើងធំ ទំហំ ១២០ មីលីម៉ែត្រជាការឆ្លើយតបបន្ទាប់ពីគ្រាប់កាំភ្លើងធំចំនួនប្រាំគ្រាប់របស់យោធាមីយ៉ាន់ម៉ាបានជ្រុលធ្លាក់ចូលទៅកាន់ប្រទេសថៃក្នុងខេត្តតាកនៃទីក្រុងម៉ែស៊ត ដែលបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងធ្វើឱ្យជនស៊ីវិលពីរនាក់រងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនរបស់ទាហានផ្តាច់ខ្លួនមីយ៉ាន់ម៉ា។

មេបញ្ជាការកងទ័ពភូមិភាគទី ៣ លោកឧត្តមសេនីយ៍ឯក Worathep Boonya 

យោងតាមសេចក្តីរាយការណ៍របស់កាសែតថៃ THE NATION បានបញ្ជាក់កាលពីថ្ងៃទី ៣០ ថាមេបញ្ជាការកងទ័ពភូមិភាគទី ៣ លោកឧត្តមសេនីយ៍ឯក Worathep Boonya បានបញ្ជាក់ថា កងទ័ពថៃត្រូវបានបញ្ជាឱ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងតបតវិញកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចនៅទល់មុខខេត្តតាក និងបានបណ្តាលឱ្យមានការធ្លាក់គ្រាប់យុទ្ធភណ្ឌនៅលើទឹកដីថៃ។

ភ្លាមៗបញ្ជាការកងទ័ពភូមិភាគទី៣ បានចេញបញ្ជាឱ្យបាញ់គ្រាប់កាំភ្លើងធំផ្សែងទំហំ ១២០ មីលីម៉ែត្រជាការឆ្លើយតប និងព្រមានទៅកាន់មីយ៉ាន់ម៉ាចំពោះការធ្លាក់គ្រាប់របស់ខ្លួនចូលមកទឹកដីរបស់ថៃ។ លោកឧត្តមសេនីយ៍ឯក Worathep បានអះអាងទៀតថាកងកម្លាំងពិសេសរបស់ថៃបានរកឃើញគ្រាប់កាំភ្លើងធំ ៦០ មីលីម៉ែត្រចំនួនប្រាំគ្រាប់ ដែលបានឆ្លងកាត់ព្រំដែន និងបានប៉ះពាល់ដល់ភាគីថៃនៅជិតស្រុកម៉ែសត។ លោកព្រមានទៀតថាថៃនឹងធ្វើការឆ្លើយតបភ្លាមៗប្រសិនបើស្ថានភាពមិនអន់ថយ៕ 

Khcct banner

អត្ថបទទាក់ទង