681 ezgif.com resize
Swift cc time

ក្រុមហ៊ុនសាំងយក្ស PTT ប្រកាសត្រៀមខ្លួនចាកចេញពីកម្ពុជាក្រោយការលក់ធ្លាក់ចុះ ៥០-៦០% មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ក្រុមហ៊ុនសាំងយក្ស PTT ប្រកាសត្រៀមខ្លួនចាកចេញពីកម្ពុជាក្រោយការលក់ធ្លាក់ចុះ ៥០-៦០% មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះគឺលោក Peekthong Thongyai បានវាយតម្លៃថាការលក់សាំងរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសកម្ពុជាថាជាតំបន់ដែលមានហានិភ័យខ្ពស់ ដោយការលក់ធ្លាក់ចុះ ៥០-៦០% ចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះកាលពីចុងខែកក្កដាឆ្នាំ ២០២៥ មក ដោយក្នុងនោះមានចំនួនស្ថានីយ៍ប្រេងឥន្ធនៈ បានថយចុះមកត្រឹមតែ១៥០ ប៉ុណ្ណោះ។ លោកបានព្រមានទៀតថាក្រុមហ៊ុនអាចនឹងចាកចេញពីប្រទេសកម្ពុជាទាំងស្រុង ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ THE NATION នៅថ្ងៃទី ២៨ ខែវិច្ឆិកានេះ។

យោងតាមកាសែតថៃដដែលក្រុមហ៊ុនប្រេង និងលក់រាយ PTT (OR) កំពុងតែព្យាយាមបន្តពង្រីកខ្លួនទូទាំងពិភពលោក បើទោះបីជាការលក់សាំងក្នុងប្រទេសកម្ពុជា វៀតណាម និងមីយ៉ាន់ម៉ាមានការថយចុះខ្លាំងមិនធ្លាប់មាន។ ក្រុមហ៊ុន PTT បានវាយតម្លៃប្រទេសកម្ពុជាថាជា "តំបន់ដែលមានហានិភ័យខ្ពស់" ដោយការលក់ធ្លាក់ចុះ ៥០-៦០% និងចំនួនស្ថានីយ៍ថយចុះដោយសារតែភាពតានតឹងនយោបាយ ហើយក្រុមហ៊ុនអាចនឹងចាកចេញពីប្រទេសកម្ពុជាទាំងស្រុង ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះគឺលោក Peekthong Thongyai 

បើតាមលោក Peekthong Thongyai យុទ្ធសាស្ត្រចម្បងគឺការអនុវត្ត «រូបមន្តសម្រាប់ភាពជោគជ័យនៅក្នុងប្រទេសថៃ» ទៅកាន់ទីផ្សារអន្តរជាតិ។ ប្រទេសជិតខាងដូចជា កម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ត្រូវបានគេមើលឃើញថាជាតំបន់ពង្រីកដ៏ល្អ ដោយសារតែគុណសម្បត្តិភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចឱ្យមានការរីកចម្រើនយ៉ាងរលូន ជាពិសេសនៅក្នុងប្រព័ន្ធដឹកជញ្ជូន ការដឹកជញ្ជូនថាមពល ក៏ប៉ុន្តែដោយសារតែបញ្ហាជាមួយគ្នាដែលបង្កឲ្យការលក់ធ្លាក់ចុះដូចច្នេះថៃនឹងចាកចេញពីប្រទេសកម្ពុជាបើស្ថានការណ៍មិនថមថយ៕

Khcct banner

អត្ថបទទាក់ទង