681 ezgif.com resize
Swift cc time

សាលាអន្តរជាតិ រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ប្រារព្ធពិធីសម្ពោធជាផ្លូវការយ៉ាងឱឡារិក

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាលាអន្តរជាតិ លំដាប់ពិភពលោក ស្តង់ដាចក្រភពអង់គ្លេស រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ បានប្រារព្ធពិធីសម្ពោធដាក់ដំណើរការជាផ្លូវការយ៉ាងឱឡារិក ក្រោយពីបានបើកដំណើរការយ៉ាងជោគជ័យ អស់រយៈពេល ៣ ខែ ជាមួយចំនួនសិស្សជំនាន់ដំបូងរហូតដល់ជាង ៣០០ នាក់។ ពិធីសម្ពោធនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសកម្ពុជា ថែមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មាតាបិតា និង សិស្សានុសិស្សជាច្រើនរូប។

បច្ចុប្បន្ននេះ មាតាបិតាទាំងអស់ អាចអញ្ជើញមកទស្សនាអាគារសិក្សារបស់យើងជារៀងរាល់ថ្ងៃម៉ោងធ្វើការ ដោយអាចណាត់ទុកជាមុនបាន។ មាតាបិតា អាចសាកសួរព័ត៌មានដោយផ្ទាល់ និងចុះឈ្មោះកូនៗលោកអ្នកចាប់ពីអាយុ 2 ឆ្នាំដល់ 18 ឆ្នាំ សម្រាប់វគ្គសិក្សាថ្មីខាងមុខនេះ។កាន់តែពិសេស សាលា RGSPP ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់ ៣0% និងបន្ថែម ៥% ទៀតសម្រាប់ការចុះឈ្មោះមុនថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 069 200 339 / 099 200 339 / 023 99 8000 ឬ អ៊ីមែល [email protected]

ទីតាំង៖ ផ្លូវ ជាសុផារ៉ា លេខ ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើបជីបម៉ុង 598)។

វេបសាយ៖ www.reigategrammar-pp.edu.kh



Khcct banner

អត្ថបទទាក់ទង