681 ezgif.com resize
Swift cc time

លោកត្រាំ តេទូរស័ព្ទលោកស្រីនាយករដ្ឋមន្ត្រីជប៉ុនឱ្យបន្ថយសម្តីរបស់ខ្លួនលើបញ្ហាកោះតៃវ៉ាន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ 

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ត្រាំ បានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi ក្នុងសប្តាហ៍នេះ ហើយបានណែនាំលោកស្រីកុំឱ្យញុះញង់ទីក្រុងប៉េកាំងលើបញ្ហាអធិបតេយ្យភាពរបស់តៃវ៉ាន់។ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីជប៉ុន និងជនជាតិអាម៉េរិកម្នាក់ដែលបញ្ជាក់អំពីការជជែកគ្នាតាមទូរស័ព្ទរវាងលោកត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន។

យោងតាមកាសែត The Wall Street Journal ដដែល លោក ត្រាំ បានជជែកគ្នាជាមួយលោកស្រី Takaichi បន្ទាប់ពីប្រធានាធិបតីចិនលោក Xi Jinping បានទូរស័ព្ទទៅប្រធានាធិបតីអាម៉េរិក ហើយបានបញ្ជាក់អំពីការទាមទារជាប្រវត្តិសាស្ត្ររបស់ចិនចំពោះកោះគ្រប់គ្រងកោះតៃវ៉ាន់ និងការវិលត្រឡប់តៃវ៉ាន់ទៅកាន់ប្រទេសចិនវិញ។

គួរកត់សម្គាល់ថាកាលពីដើមខែវិច្ឆិកានេះនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi បានធ្លោយមាត់ថាជប៉ុនអាចនឹងធ្វើការឆ្លើយតបដោយយោធា ក្នុងករណីចិនប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់វិញ។ ពាក្យសម្តីរបស់លោកស្រីប៉ុន្មានម៉ាត់នេះធ្វើឲ្យចិនខឹងសម្បារនិងព្រមានឲ្យលោកស្រីកែតម្រូវពាក្យដែលខ្លួនបាននិយាយ ក្នុងនោះចិនក៏បានព្រមានពលរដ្ឋខ្លួនដែលរស់នៅជប៉ុនឲ្យរក្សាការប្រុងប្រយ័ត្ន និងចៀសវាងធ្វើដំណើរទៅកាន់ជប៉ុនបើមិនចាំបាច់៕

Khcct banner

អត្ថបទទាក់ទង