681 ezgif.com resize
Swift cc time

វីដេអូខ្លីចំនួន២រឿង នឹងបញ្ចាំងនៅថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងយុទ្ធនាការ១៦ថ្ងៃ«បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្នុងពិធីរំលឹកខួបឆ្នាំ2025 នៃយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី UN Women និង BREAKTHROUGH សហការជាមួយមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ដើម្បីចាក់បញ្ចាំងវីដេអូខ្លីចំនួនពីររឿង «ខ្ញុំកូនប៉ា» និង «សុបិន្តសម្ងាត់ដ៏អាក្រក់របស់ខ្ញុំ» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅម៉ោង២-៤:០០រសៀល នៅសាលពហុបំណង (ជាន់ទី២ នៃមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.)។

យោងតាមគេហទំព័រផ្លូវការនៃ មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. បានឱ្យដឹងថា ការបញ្ចាំងវីដេអូនេះ តម្រូវឱ្យអ្នកចូលរួមត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ការចាក់បញ្ចាំងនេះ ស្ថិតនៅក្រោមកិច្ចសហការរវាង UN Women និង BREAKTHROUGH សហការជាមួយមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នៅក្នុងកម្មវិធីពិព័រណ៍ “មិនអាចប្រកែកបាន៖ ការឆ្លុះបញ្ចាំងអំពីកេរ្តិ៍ដំណែលនៃការរៀបការដោយបង្ខំ និងអំពើហិង្សាផ្លូវភេទ។

រឿង «ខ្ញុំកូនប៉ា» ជារឿង១ក្នុងចំណោមភាពយន្តខ្លីទាំង១១ ដែលផលិតដោយយុវជន ក្នុងការប្រកួតនៃមហោស្រពភាពយន្តខ្លីចលនាទម្លុះ។ ចំណែកឯ «សុបិន្តសម្ងាត់ដ៏អាក្រក់របស់ខ្ញុំ» ជារឿងដែលត្រូវបានផលិតដោយសហស្ថាបនិកនៃចលនាទម្លុះ កញ្ញា ពៅ ស៊ីនួន។

រូបភាពពី៖ គេហទំព័រផ្លូវការ Breakthrough

គួរបញ្ជាក់ថា Breakthrough ឬ ចលនាទម្លុះ ត្រូវបានបង្កើតឡើងដោយក្រុមយុវជន ដែលមានគោលបំណងលើកកម្ពស់សមភាពយេនឌ័រ ក្នុងប្រទេសកម្ពុជា តាមរយៈការប្រាប់រឿងរ៉ាវ និងចែករំលែកបទពិសោធន៍៕

Khcct banner

អត្ថបទទាក់ទង