681 ezgif.com resize
Swift cc time

វៀតណាមខាតបង់ទឹកប្រាក់៣,២ ពាន់លានដុល្លារ និងមនុស្ស៤០៩នាក់ស្លាប់ពីការវាយប្រហារដោយគ្រោះធម្មជាតិក្នុងឆ្នាំនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វៀតណាម៖ គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ និងធ្ងន់ធ្ងរដែលបានវាយប្រហារប្រទេសវៀតណាមចាប់តាំងពីដើមឆ្នាំនេះ បានបណ្តាលឱ្យមនុស្ស ៤០៩ នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ ក្នុងនោះមាន ៧២៧ នាក់ផ្សេងទៀតរងរបួស ជាមួយនឹងការខាតបង់សេដ្ឋកិច្ចប្រមាណជាង ៨៥ ពាន់ពាន់លានដុង រឺ ស្មើនឹងប្រមាណ(៣,២ ពាន់លានដុល្លារអាម៉េរិក)។ នេះបើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress។

យោងតាមកាសែតវៀតណាមដដែលគ្រោះមហន្តរាយទាំងនេះបានបណ្តាលឱ្យផ្ទះចំនួន ៣៣៧,២៩៧ ខ្នងដួលរលំ និងរងការខូចខាតជាខ្លាំង ស្រូវ និងដំណាំផ្សេងទៀតចំនួន ៥៥៣,៤១៧ ហិកតា រួមជាមួយដំណាំផ្សេងទៀតចំនួន ៣៧៦,៧៩២ ហិកតា ត្រូវបានជន់លិច និងខូចខាតទាំងស្រុង។

លោក Nguyen Ton Quan អនុប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បានបញ្ជាក់អំពីការខូចខាតពីព្យុះចំនួន ១៤ និងសម្ពាធត្រូពិចចំនួន ៥ ដែលបានកើតឡើងនៅសមុទ្រខាងកើតរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។ លោកព្រមានទៀតថាព្យុះថ្មី Koto ដែលបានពង្រីកខ្លួនទៅជាព្យុះត្រូពិចកាលពីយប់ថ្ងៃអង្គារ បានចូលទៅក្នុងសមុទ្រខាងកើត ដែលធ្វើឱ្យចំនួនសរុបនៃព្យុះ និងសម្ពាធត្រូពិចនៅឆ្នាំនេះកើនឡើងដល់ ២០ ដែលស្មើនឹងកំណត់ត្រាដែលបានកំណត់ក្នុងឆ្នាំ ២០១៧។

លោក ក្វាន់ ក៏បានកត់សម្គាល់ផងដែរថា ថ្មីៗនេះ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកនៅទូទាំងអាងទន្លេចំនួន ១៣ នៅតំបន់ភាគខាងជើង និងកណ្តាល បានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងតំបន់ទីក្រុង និងតំបន់ទំនាប រួមទាំងទីក្រុងទេសចរណ៍សំខាន់ៗដូចជា ទីក្រុងហាណូយ ទីក្រុង Hue ទីក្រុង Da Nang និងទីក្រុង Nha Trang៕

Khcct banner

អត្ថបទទាក់ទង