681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីកសិកម្ម លើកទឹកចិត្តដល់ភាគីអ៊ីស្រាអែល គាំទ្រនិស្សិតកសិកម្មកម្ពុជា ក្នុងការចូលរួមកម្មវិធីហាត់ការនៅអ៊ីស្រាអែល

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក ឌិត ទីណា បានសម្តែងការស្វាគមន៍លោកស្រី Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា-អ៊ីស្រាអែល និងបានលើកទឹកចិត្តដល់ភាគីអ៊ីស្រាអែលពិនិត្យលទ្ធភាពនៃការពង្រឹងការគាំទ្រនិស្សិតកសិកម្មកម្ពុជាក្នុងការចូលរួមកម្មវិធីហាត់ការនៅអ៊ីស្រាអែលប្រកបដោយសុខសុវត្ថិភាពខ្ពស់ និងទទួលបានចំណេះដឹង និងចំណេះជំនាញពេញលេញ។

នាឱកាសនៃជំនួប ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអញ្ជើញទទួលជួបជាមួយលោកស្រី Alona Fisher-Kamm ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយភាគីអ៊ីស្រាអែល តាមរយៈគ្រឹះស្ថានអប់រំកសិកម្មទាំង៣ និងបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មនៅពេលអនាគត ដើម្បីចែករំលែកចំណេះដឹងបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ថ្មីៗ សំដៅលើកស្ទួយវិស័យកសិកម្ម និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាបញ្ចប់ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើភាគីអ៉ីស្រាអែលបន្តយកចិត្តទុកដាក់សុខសុវត្ថិភាពរបស់និស្សិតកសិកម្មកម្ពុជាដែលកំពុងបំពេញកម្មសិក្សានៅឯអ៉ីស្រាអែល៕


Khcct banner

អត្ថបទទាក់ទង