681 ezgif.com resize
Swift cc time

ស្ថានភាពទឹកជំនន់នៅថៃមិនទាន់ធូរស្រាល ខណៈព្យុះត្រូពិចថ្មីនឹងមកដល់ចុងសប្តាហ៍នេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ជំនន់ទឹកភ្លៀង និងការរអិលបាក់ដីបន្តវាយប្រហារប្រទេសថៃ និងខេត្តជាច្រើនមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តរបស់ថៃប្រមាណជាង ៣០០ ឆ្នាំ គិតត្រឹមថ្ងៃទី ២៦ ខែ វិច្ឆិកានេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣នាក់ ដោយអាជ្ញាធរបន្តចេញការព្រមានដល់ខេត្តថៃចំនួន ៧ នៅភាគខាងត្បូងដែលកំពុងតែបន្តជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ការរអិលបាក់ដី និងខ្យល់កន្រ្តាក់វាយប្រហារក្នុងនោះតំបន់ក្រហម និងគ្រោះអាសន្នមានតំបន់ភាគខាងជើង ភាគឦសាន ភាគកណ្តាល ភាគខាងកើត និងទីក្រុងបាងកក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃនាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ដោយតំបន់ភាគខាងត្បូង ជាពិសេសនៅខេត្តផាត់ថាឡុង ខេត្តសុងក្លា ខេត្តប៉ាតានី ខេត្តយ៉ាឡា ខេត្តណារ៉ាធីវ៉ាត ខេត្តត្រាង និងខេត្តសាទុន នឹងបន្តជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់មួយចំនួន និងជន់លេចផ្ទះសម្បែងក្នុងរយៈពេលយូរ។

ប្រភពដដែលអះអាងទៀតថាដោយសារតែតំបន់សម្ពាធទាបខ្លាំងកំពុងរំកិលលើសមុទ្រអាន់ដាម៉ាន់ខាងក្រោម និងច្រកសមុទ្រម៉ាឡាកា ព្រមទាំងខ្យល់មូសុងឦសានកម្រិតមធ្យមដែលបក់បោកលើឈូងសមុទ្រថៃ ភាគខាងត្បូង និងសមុទ្រអាន់ដាម៉ាន់ ប្រជាជននៅតំបន់ភាគខាងត្បូងត្រូវតែរក្សាការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ ការរអិលបាក់ដីជាដើម។

អាជ្ញាធរថៃបានព្រមានទៀតថាលើសពីនេះ ព្យុះត្រូពិចថ្មី "KOTO" ដែលបោកបក់លើប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថានឹងរំកិលចូលទៅក្នុងសមុទ្រចិនខាងត្បូងចន្លោះថ្ងៃទី ២៥-២៦ ខែវិច្ឆិកា បន្ទាប់មកវានឹងកើនឡើងកម្លាំងខ្លាំង និងបន្តរំកិលចូលទៅជិតឆ្នេរសមុទ្រនៃភាគខាងត្បូងនៃប្រទេសវៀតណាម និងថៃ ចន្លោះថ្ងៃទី ២៨ និងថ្ងៃទី ៣០ ខែវិច្ឆិកា៕

Khcct banner

អត្ថបទទាក់ទង