ចិន៖ ប្រធានាធិបតីចិនលោកស៊ីជិនពីងកាលពីល្ងាចថ្ងៃច័ន្ទទី ២៤ ខែ វិច្ឆិកាបានប្រាប់លោកដូណាល់ត្រាំចំៗថាគោលជំហរគោលការណ៍របស់ប្រទេសចិនលើបញ្ហាតៃវ៉ាន់គឺជារឿងសំខាន់បំផុត ហើយការវិលត្រឡប់របស់តៃវ៉ាន់ទៅកាន់ប្រទេសចិនវិញ គឺជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់។ លោក ស៊ី បញ្ជាក់ទៀតថាប្រទេសចិន និងសហរដ្ឋអាម៉េរិក ធ្លាប់បានប្រយុទ្ធប្រកៀកស្មាគ្នាប្រឆាំងនឹងហ្វាស៊ីសនិយម និងយោធានិយម ហើយប្រទេសទាំងពីរគួរតែរួមគ្នាការពារលទ្ធផលជោគជ័យនៃសង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមកិច្ចសន្ទនារវាងមេដឹកនាំចិនលោកស៊ីជិនភីង និងលោកដូណាល់ត្រាំកាលពីល្ងាចថ្ងៃច័ន្ទ។
លោក ស៊ី បានចង្អុលបង្ហាញថា កាលពីខែមុន លោក និងលោក ត្រាំ បានរៀបចំកិច្ចប្រជុំមួយដោយជោគជ័យនៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ជាកន្លែងដែលលោកទាំងពីរបានឈានដល់ការយោគយល់គ្នាសំខាន់ៗជាច្រើន និងបានកែសម្រួលឡើងវិញនូវដំណើរនៃទំនាក់ទំនងចិន-អាម៉េរិក ព្រមទាំងបានផ្ញើសារវិជ្ជមានទៅកាន់ពិភពលោករវាងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
លោក ស៊ី បានមានប្រសាសន៍ថា ទំនាក់ទំនងចិន-អាម៉េរិកជាទូទៅរក្សាបាននូវគន្លងវិជ្ជមាន និងស្ថិរភាពចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងប៊ូសាន ដែលត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយដោយប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិ។ លោកបន្ថែមថា នេះបង្ហាញម្តងទៀតថា ការពិពណ៌នាអំពីកិច្ចសហប្រតិបត្តិការចិន-អាម៉េរិកដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងការប្រឈមមុខដាក់គ្នាដែលធ្វើឲ្យភាគីទាំងពីរមានបញ្ហាកន្លងមក ឆ្លុះបញ្ចាំងពីសុភវិនិច្ឆ័យដែលត្រូវបានបង្ហាញម្តងហើយម្តងទៀត ។
សម្រាប់លោកស៊ី ប្រទេសចិន និងសហរដ្ឋអាម៉េរិក គួរតែរក្សាសន្ទុះនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ បន្តឆ្ពោះទៅមុខក្នុងទិសដៅត្រឹមត្រូវ ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយបញ្ហា៕