681 ezgif.com resize
Swift cc time

រៀបនឹងដុតបូជាសពស្រ្តីថៃម្នាក់ដឹងខ្លួនរស់រានឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ ស្ត្រីថៃវ័យ ៦៥ឆ្នាំម្នាក់បានបង្ករឲ្យមានការភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គមរបស់ថៃក្រោយពីរូបគេបានដឹងខ្លួនរស់រានឡើងវិញពេលដែលបងប្រុសរបស់លោកស្រីកំពុងតែដឹកលោកស្រីទៅកាន់ទីកន្លែងបូជាសពរបស់ខ្លួន។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថាវត្តរាជប្រាខុងថាម ដែលជាវត្តព្រះពុទ្ធសាសនាមួយនៅក្នុងខេត្តណនថាបុរី នៅជាយក្រុងបាងកក បានបង្ហោះវីដេអូមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីស្ត្រីម្នាក់ដេកនៅក្នុងមឈូសពណ៌សនៅខាងក្រោយរថយន្តភីកអាប់ ដោយរើដៃ និងក្បាលរបស់នាងបន្តិច ដែលធ្វើឱ្យមនុស្សនៅក្នុងវត្តមានការងឿងឆ្ងល់ និងបានបើកមឈូសរកឃើញថាគេកំពុងតែរស់រានមានជីវិត។

យោងតាមកាសែត AP ដដែល បានបន្ថែមទៀតថា លោក Pairat Soodthoop អ្នកគ្រប់គ្រងទូទៅ នៅក្នុងវត្ត បានប្រាបថាបងប្រុសរបស់ស្ត្រីវ័យ ៦៥ ឆ្នាំរូបនេះបានបើកឡានដឹកនាងពីខេត្តពិតសានុលោកដើម្បីបូជាសព ក្រោយមករូបគេបានឮសំឡេងគោះទ្វារស្រាលៗចេញពីមឈូស។ បងប្រុសរបស់លោកស្រីអះអាងថាគេមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីរូបគេបានបើកមឈូស ហើយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលពេលឃើញអ្នកដែលស្លាប់រស់រានឡើងវិញ។

បងប្រុសរបស់លោកស្រីរៀបរាប់ទៀតថាខ្ញុំបានឃើញនាងបើកភ្នែកតិចៗ ហើយគោះចំហៀងមឈូស ដោយនាងប្រហែលជាគោះយូរមកហើយតែលោកទើបតែចាប់អារម្មណ៍។ លោកបានបន្តទៀតថាប្អូនស្រីរបស់គាត់បានដេកលើគ្រែអស់រយៈពេលប្រហែលពីរឆ្នាំមកហើយ នៅពេលដែលសុខភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ហើយនាងក៏ចាប់ផ្តើមមិនឆ្លើយតប ដោយហាក់ដូចជាឈប់ដកដង្ហើមកាលពីពីរថ្ងៃមុន។

បន្ទាប់មក គាត់បានដាក់នាងនៅក្នុងមឈូសមួយ ហើយបានធ្វើដំណើរចម្ងាយ ៥០០ គីឡូម៉ែត្រទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ដែលស្ត្រីរូបនេះធ្លាប់បានបង្ហាញពីបំណងចង់បរិច្ចាគសរីរាង្គរបស់នាង។ លោក Pairat បាននិយាយថា មន្ទីរពេទ្យបានបដិសេធមិនទទួលយកការផ្តល់ជូនរបស់បងប្រុសលោកស្រីនោះទេ ព្រោះគាត់មិនមានសំបុត្រមរណភាពជាផ្លូវការ៕

Khcct banner

អត្ថបទទាក់ទង