681 ezgif.com resize
Swift cc time

តួកគី ផ្តល់ជំនួយសប្បុរសធម៌ប្រមាណ ៤ម៉ឺនដុល្លារ និងសម្ភារៈ ចែកជូនពលរដ្ឋប្រមាណ ៧០០គ្រួសារនៅស្រុកអូរជ្រៅ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា នាថ្ងៃទី២២ វិច្ឆិកា បាននាំយកជំនួយសប្បុរសធម៌ ដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបទឹកប្រាក់ប្រមាណ ៤ម៉ឺនដុល្លារអាម៉េរិក រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបង្គោលភ្លើងសូឡា ដើម្បីចែកជូនប្រជាពលរដ្ឋប្រមាណ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ។

លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីយ៉េប្រចាំកម្ពុជា នាំយកជំនួយសប្បុរសធម៌ ដែលជាការបរិច្ចាគពីរដ្ឋាភិបាលតួកគីយ៉េ សរុបទឹកប្រាក់ប្រមាណ ៤ម៉ឺនដុល្លារអាម៉េរិក រួមមានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបង្គោលភ្លើងសូឡា ដើម្បីចែកជូនប្រជាពលរដ្ឋប្រមាណ ៧០០ គ្រួសារ នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានជម្លៀសពីភូមិព្រៃចាន់ ដោយសារជម្លោះព្រំដែនកម្ពុជា–ថៃ។ ពិធីប្រគល់-ទទួលអំណោយនេះ ត្រូវបានរៀបចំក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃកបទ.សអ និងអាជ្ញាធរមូលដ្ឋាន ដោយមាន លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អញ្ជើញចូលរួមទទួល។

ក្នុងឱកាសនោះ គណ:ប្រតិភូបានពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់ដែលបង្កដោយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកអនុរដ្ឋលេខាធិការបានបង្ហាញនូវក្តីសង្ឃឹមថា ការផ្តល់ជំនួយនេះនឹងជំរុញឱ្យមានការចូលរួមបន្ថែមពីភាគីផ្សេងៗទៀត ខណៈដែលលោកស្រីឯកអគ្គរដ្ឋទូតក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តផ្តល់ជំនួយមនុស្សធម៌ជូនដល់តំបន់រងគ្រោះ៕


Khcct banner

អត្ថបទទាក់ទង