ភ្នំពេញ៖ «ក្រុមខ្ញុំស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឹ» បានជ័យលាភីលេខ១ ក្នុងមហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥ក្នុងមហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥ ក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» ដែលរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ។ មហោស្រពល្ខោនយីកេ ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈល្ខោនយីកេ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។
យោងតាមគេហទំព័រនៃ នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងថា មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥ ក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» បានបិទបញ្ចប់ជាស្ថាពរ នាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ មហោស្រពល្ខោនយីកេ ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈល្ខោនយីកេ ដែលជាមរតកវប្បធម៌ជាតិ។
បើតាមប្រភពដដែល ក្រុមល្ខោនចំនួន៣ក្រុម ដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលក្នុងនោះរួមមានក្រុមខ្ញុំស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឹ ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ស្គរយីកេមាស និងប្រកាសនីយបត្រ អមដោយប្រាក់រង្វាន់។ ក្រុមរស្មីអូរក្រសារ ខេត្តកែប ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ស្គរយីកេប្រាក់ និងប្រកាសនីយបត្រ អមដោយប្រាក់រង្វាន់។ ចំណែកឯ ក្រុមសាមុត ខេត្តបន្ទាយមានជ័យ ជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ស្គរយីកេសំរិទ្ធ និងប្រកាសនីយបត្រ អមដោយប្រាក់រង្វាន់។ ក្រុមរស្មីវិបុលដូនកែវ ខេត្តតាកែវ និង ក្រុមសិល្បៈយុវជនជំនាន់ថ្មីចំបក់កោង ខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់កិត្តិយស ទទួលបានប្រកាសនីយបត្រ និងប្រាក់រង្វាន់លើកទឹកចិត្ត។
គួររម្លឹកថា កម្មវីធីនេះមានក្រុមល្ខោនយីកេ មកពីខេត្តចំនួន៥ ដែលក្នុងនោះរួមមានខេត្តបន្ទាយមានជ័យ តាកែវ កំពង់ស្ពឺ កែប និងស្វាយរៀង ប្រកួតក្រោមក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ៕