ភ្នំពេញ៖ ប្រតិភូយុវជនកម្ពុជាចំនួន ២រូប ចូលរួមកិច្ចប្រជុំយុវជនឆ្នើមអាស៊ាន ( ASEAN Youth Creative Meeting ) ក្រោមប្រធានបទ «Creative synergy for resilience ASEAN: Designing Purposeful Future» ចាប់ពីថ្ងៃ២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ West Somatra សាធារណរដ្ឋឥណ្ឌូណេស៊ី។ កម្មវិធីនេះផ្តោតលើសារៈសំខាន់នៃការពង្រឹងមិត្តភាព ការផ្លាស់ប្តូរគំនិត និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមយុវជនអាស៊ាន និងយុវជនឥណ្ឌូនេស៊ី។
យោងតាមគេហទំព័រផ្លូវការនៃ អគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ បានឱ្យដឹងថា យុវជនទាំងពីររូបដែលនឹងតំណាងប្រតិភូកម្ពុជាក្នុងកិច្ចប្រជុំនេះរួមមាន លោក អឿន សុវណ្ណារិទ្ធ ដែលជាសិស្សមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និង លោក អុិត ប៊ីលលី ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ប្រធានបទ "Creative Synergy for a Resilient ASEAN: Designing Purposeful Future" បង្ហាញពីសារៈសំខាន់នៃការពង្រឹងមិត្តភាព ការផ្លាស់ប្តូរគំនិត និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមយុវជនអាស៊ាន និងយុវជនឥណ្ឌូនេស៊ី ជាពិសេសអ្នកដែលមកពីកោះស៊ូម៉ាត្រាខាងលិច ក្នុងវិស័យអភិវឌ្ឍន៍សង្គម វប្បធម៌ បរិស្ថាន និងសហគ្រិនភាពប្រកបដោយការច្នៃប្រឌិតផ្អែកលើសេដ្ឋកិច្ច ក៏ដូចជាការសម្របសម្រួលការផ្លាស់ប្តូរគំនិត និងការរួមបង្កើតគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន និងសំណើគម្រោងដែលរួមចំណែកដោយផ្ទាល់ដល់ SDGs៕