កំពង់ចាម៖ហេតុការណ៍ដ៏រន្ធត់ បានកើតឡើងនៅថ្ងៃទី ២៣ វិច្ឆិកានេះ ដោយបុរសជាប្តី សម្រេចចិត្តដុតសម្លាប់គ្រួសារខ្លួនឯង ដោយក្នុងនោះមានទាំង ក្មេង មនុស្សចាស់ សរុបទៅដល់៨នាក់ និងអ្នកទៅជួយចំនួនម្នាក់ នៅឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។យោងតាមព័ត៌មានបឋម បច្ចុប្បន្ននេះ ចំពោះជនដៃដល់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ។