681 ezgif.com resize
Swift cc time

បណ្ឌិត លី ឆេង រម្លឹកឱ្យយុវជនខ្មែរត្រូវមាន«មនសិការជាតិ សាមគ្គីភាពជាតិ ឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ លោកបណ្ឌិត លី ឆេង 

ភ្នំពេញ៖ តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ លោកបណ្ឌិត លី ឆេង បានថ្លែងរម្លឹកដល់យុវជនខ្មែរ ត្រូវមាន«មនសិការជាតិ សាមគ្គីភាពជាតិ ឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២០ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ២,៦៨០នាក់ នៅថ្ងៃទី ២២ វិច្ឆិកា ម្សិលម៉េញ។

នៅចំពោះមុខយុវជនជាច្រើនពាន់នាក់ បណ្ឌិត លី ឆេង ដែលគេស្គាល់ថាជំនាញផ្នែកអប់រំ បានប្រាប់ដល់យុវជនទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃ អនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ដើម្បីដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម ៤.០។ 

បណ្ឌិត លី ឆេង បានសង្កត់ធ្ងន់ដល់យុវជនទាំងអស់ ត្រូវមាន មនសិការជាតិ សាមគ្គីភាពជាតិ ឯកភាពជាតិជាធ្លុងមួយយ៉ាងរឹងមាំ ហើយត្រូវជឿជាក់ និង គាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ របស់ថ្នាក់ដឹកនាំ។ការថ្លែងរបស់បណ្ឌិត លី ឆេង ធ្វើឡើងចំពេលដែលកម្ពុជា និងថៃ មានភាពតានតឹងផ្នែកព្រំដែន ហើយទាមទារឱ្យជនជាតិខ្មែរសាមគ្គីគ្នាជាសំខាន់៕

Khcct banner

អត្ថបទទាក់ទង