681 ezgif.com resize
Swift cc time

ផ្ទះពលរដ្ឋថៃរាប់សិបខ្នងជន់លេច ក្រោយអាជ្ញាធរបញ្ចេញទឹកពីទន្លេចៅប្រាយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ផ្ទះពលរដ្ឋថៃរាប់សិបខ្នងបានរងការជន់លេចមិនធ្លាប់កើតមានកន្លងមកបន្ទាប់ពីអាជ្ញាធរថៃបានសម្រេចបញ្ចេញទឹកពីទន្លេចៅប្រាយ៉ាដើម្បីការពារពីជំនន់ទឹកលេចហូរចូលទីក្រុងបាងកក តាមកាសែតថៃខោស៊តបានរាយការណ៍កាលពីល្ងាចថ្ងៃទី ២១ ខែ វិច្ឆិកាថាក្រសួងធារាសាស្ត្ររបស់ថៃបានសម្រេចកាត់បន្ថយពីការបញ្ចេញទឹករាប់ពាន់ម៉ែត្រម៉ែត្រគូបក្នុងមួយវិនាទីមកសល់ត្រឹមតែ ២,៤៧០ ម៉ែត្រគូបក្នុងមួយវិនាទីវិញក្រោយពីទឹកទន្លេដែលបញ្ចេញពីទន្លេចៅប្រាយ៉ាបានបណ្តាលឲ្យផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការជន់លេចយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។ 

យោងតាមកាសែតថៃខោស៊តដដែលបានបញ្ជាក់ទៀតថាក្រសួងធារាសាស្ត្ររបស់ថៃបានកាត់បន្ថយការបញ្ចេញទឹកពីទំនប់ចៅព្រះយ៉ាម្តងទៀតមកត្រឹម ២,៤៧០ ម៉ែត្រគូបក្នុងមួយវិនាទី ដោយសង្ឃឹមថានឹងមានការថមថយនៃជំនន់ទឹកដែលបញ្ចេញ។

ប្រភពដដែលរាយការណ៍ទៀតថាស្ថានភាពទឹកនៅក្នុងអាងទន្លេចៅព្រះយ៉ាកំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើងជាបន្តបន្ទាប់ក្រោយពីបានបញ្ចេញទឹកទៅខាងក្រៅជាច្រើនម៉ឺនគូបក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រសួងធារាសាស្ត្របានសម្រេចប្រកាសពីការកាត់បន្ថយការបញ្ចេញទឹកមួយទៀតនៅខាងក្រោមទំនប់ចៅព្រះយ៉ា ដើម្បីធានាថាការគ្រប់គ្រងទឹកនិងការពារអាយុជីវិតពលរដ្ឋរបស់ថៃពីការជន់លេច។

គួរកត់សម្គាល់ថាគិតត្រឹមកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលប្រតិបត្តិការទឹកឆ្លាតវៃ (SWOC) របស់ក្រសួងធារាសាស្ត្រថៃបានបង្ហាញថា កម្រិតទឹកនៅក្នុងអាងស្តុកទឹកធំៗ និងមធ្យមទូទាំងប្រទេសថៃបានឈានដល់ចំនួនសរុប ៦៩.៤៣៨ ពាន់លានម៉ែត្រគូប ដែលស្មើនិង ៩១% នៃសមត្ថភាពសរុបដែលអាចផ្ទុកទឹកបាន បើមិនធ្វើការបញ្ចេញនោះទេទីក្រុងធំៗជាច្រើននឹងរកការជន់លេចយ៉ាងខ្លាំងក្លា៕


Khcct banner

អត្ថបទទាក់ទង