ចិន៖ ស៊ី ចុងជុន អគ្គលេខាធិការ ACC (ASEAN-China Centre )ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិន បានកើនឡើងពីតិចជាង ៨ ពាន់លានដុល្លារ ដល់ ៩៨២,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យភាគីទាំងពីរក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់គ្នាទៅវិញទៅមក។ នេះបើយោងតាមការប្រកាសរបស់លោកក្នុងកម្មវិធីសប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៥ រយៈពេលបីថ្ងៃ ដែលរៀបចំរួមគ្នាដោយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) និងរដ្ឋាភិបាលប្រជាជនខេត្តហ្វូចៀន បានបើកកាលពីថ្ងៃចន្ទ នៅទីក្រុងហ្វូចូវ ក្រោមប្រធានបទ “អនាគតរួមរបស់យើង៖ ការតភ្ជាប់អាស៊ានឆ្នាំ២០៤៥ និងទំនើបកម្មចិន”។
បើតាមអគ្គលេខាធិការ ACC ដដែលលោកបានកត់សម្គាល់ថា មេដឹកនាំចិននាពេលថ្មីៗនេះបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើពិធីសារធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដែលជាដំណាក់កាលថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវដែកចិន-ឡាវ និងផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង បានចាប់ផ្ដើមដំណើរការរួចហើយ ខណៈដែលការដាក់ឱ្យប្រើប្រាស់ «ទិដ្ឋាការអាស៊ាន» បានជំរុញបន្ថែមទៀតដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។លោកបន្តទៀតថា ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ការផ្លាស់ប្តូររវាងចិនដីគោក និងបណ្តាប្រទេសអាស៊ានមានចំនួនលើសពី ២៥.២៤៤ លាននាក់ ដែលតំណាងឱ្យការកើនឡើង ១១.២% ពីមួយឆ្នាំទៅមួយឆ្នាំ៕