681 ezgif.com resize
Swift cc time

គ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅវៀតណាមបានសម្លាប់មនុស្ស៤១នាក់ និងលិចខូចខាតផ្ទះជាង៥ម៉ឺនខ្នង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

វៀតណាម៖ ប្រទេសវៀតណាម កំពុងត្រូវបានរងការវាយប្រហារដោយគ្រោះធម្មជាតិទឹកជំនន់នៅភាគកណ្តាលប្រទេសដោយខេត្ត Dak Lak និង Khanh Hoa បានទទួលរងគ្រោះខ្លាំងជាងគេ។គិតត្រឹមថ្ងៃទី ២០ វិច្ឆិកានេះ គ្រោះទឹកជំនន់ដែលមិនធ្លាប់មាននៅវៀតណាម បានសម្លាប់មនុស្ស៤១នាក់ និង ៩នាក់កំពុងបាត់ខ្លួន។

យោងតាមនាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិវៀតណាម ក្នុងគ្រោះធម្មជាតិនេះបំផ្លាញផ្ទះចំនួន ១៦៧ ខ្នង និងជន់លិចជាង៥ម៉ឺន ២ពាន់ ខ្នង។ដំណាំជាង១ម៉ឺន៣ពាន់ ហិកតា លិចខូច វារីវប្បកម្មចំនួន ៨៨ ហិកតា និងសត្វពាហនៈ និង បសុបក្សីជាង ៣ម៉ឺន ក្បាលត្រូវបានបាត់បង់។

ប្រតិបត្តិការជួយសង្គ្រោះ អាជ្ញាធរវៀតណាម បានចល័តកម្លាំង ១៨.០០០នាក់ និង រថយន្ត ៤៤១គ្រឿង; ឧទ្ធម្ភាគចក្រចំនួនបួននៅតែរង់ចាំជាមួយការផ្គត់ផ្គង់ពីរតោនសម្រាប់សហគមន៍ដាច់ស្រយាល។ កម្លាំង​នគរបាល​ខេត្ត​ បាន​ដាក់​ពង្រាយ​មន្ត្រី​ជិត​៤២.០០០​នាក់ និង​ រថយន្ត​ជាង​៣.២០០​គ្រឿង​សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ៕


Khcct banner

អត្ថបទទាក់ទង