681 ezgif.com resize
Swift cc time

យុវជនបីក្រុម បានជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែង«ស្នាដៃយុវជនសតវត្សរ៍ទី២១»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀមរាប៖ យុវជនបីក្រុម មកពីខេត្តកំពង់ចាម កំពង់ឆ្នាំង និង ខេត្តកណ្តាល បានជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “ការផលិតរ៉ូបូតសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍសាលារៀន” បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងស្នាដៃដ៏ស្វិតស្វាញជាមួយក្រុមយុវជន STEM មកពី ២៥ រាជធានី ខេត្ត លើការតាំងពិព័រណ៍បង្ហាញស្នាដៃគម្រោង និងការធ្វើបទបង្ហាញ អស់រយៈពេល ០៣ថ្ងៃ នៅខេត្តសៀមរាប។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងស្នាដៃដ៏ស្វិតស្វាញរបស់ក្រុមយុវជន STEM មកពី ២៥ រាជធានី ខេត្ត លើការតាំងពិព័រណ៍បង្ហាញស្នាដៃគម្រោង និងការធ្វើបទបង្ហាញ អស់រយៈពេល ០៣ថ្ងៃ កម្មវិធីបានរកឃើញម្ចាស់ជ័យលាភី ប្រចាំឆ្នាំ២០២៥ ដូចខាងក្រោម៖

⁃ជ័យលាភីលេខ១៖ ក្រុមយុវជន STEM មកពីវិទ្យាល័យ ហ៊ុន សែន កំពង់ចាម ខេត្តកំពង់ចាម គម្រោង៖ សាលារៀនឆ្លាតវៃ (Smart School)

⁃ជ័យលាភីលេខ២ ៖ ក្រុមយុវជន STEM មកពីវិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង គម្រោង៖ ម៉ម៉បត/ MOO MOO BOT (2M-B)

⁃ជ័យលាភីលេខ៣៖ ក្រុមយុវជន STEM មកពីវិទ្យាល័យ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ខេត្តកណ្ដាល គម្រោង៖ រ៉ូបូតកាត់ស្មៅ (Lawn Mower)។

គួរបញ្ជាក់ថា ពិធីបិទការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥ ត្រូវបានចូលរួមពីនាយកដ្ឋានអប់រំយុវជននិងកុមារ លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអបរំ យុវជន និងកីឡា រាជធានីខេត្ត លោកគ្រូ អ្នកគ្រូ និងប្រតិភូយុវជន សរុបចំនួន២៨០នាក់៕


Khcct banner

អត្ថបទទាក់ទង