681 ezgif.com resize
Swift cc time

កម្ពុជា បានចំណាត់ថ្នាក់លេខ៤ ចំណោមប្រទេសក្នុងអាស៊ាន ក្នុងការប្រកួតរ៉ូបូតលំដាប់ពិភពលោកជាមួយ១៨១ប្រទេស

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ First Global Team Cambodia

ភ្នំពេញ៖ ក្រុមតំណាងកម្ពុជា First Global Team Cambodia កាលពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកួតជាមួយនឹងយុវជនមកពីបណ្តាប្រទេសចំនួនប្រមាណ១៨១ នៅលើទឹកដីទីក្រុងប៉ាណាម៉ា។ ជាលទ្ធផល កម្ពុជាទទួលបាន«ចំណាត់ថ្នាក់លេខ៤» ក្នុងចំណោមប្រទេសក្នុងអាស៊ាន និង «លេខ៨១ ក្នុងចំណោមប្រទេសទាំង១៨១» ដែលចំណាត់ថ្នាក់នេះស្ថិតនៅក្នុងតំបន់កណ្តាលនៃតារាងចំណាត់ថ្នាក់ទូទាំងពិភពលោក។ ក្រៅពីចំណាត់ថ្នាក់នេះ ក្រុមយុវជនកម្ពុជាទទួលបានពានរង្វាន់ Social Media Challenge និងមេដាយគ្រូបង្វឹកឆ្នើម ដែលជាពេលវេលាដ៏មានមោទនភាពជាពិសេសនៅពេលដែលទង់ជាតិកម្ពុជាត្រូវបានលើកនៅលើឆាកអន្តរជាតិ។

យោងតាមគេហទំព័រយុវជនតំណាងកម្ពុជា ក្នុងការប្រកួតរ៉ូបូតលំដាប់ពិភពលោក First Global បានឱ្យដឹងថា ក្រុមកម្ពុជាបានប្រកួតជាមួយក្រុមចូលរួមមកពីជាង 180 ប្រទេស ហើយបានកសាងមិត្តភាពជាមួយក្រុមមកពីប្រទេសប្រេស៊ីល ព័រទុយហ្គាល់ ហ្វីលីពីន ជប៉ុន អាហ្វ្រិកខាងត្បូង និងវៀតណាម ដោយបានជួយគ្នាទៅវិញទៅមក ចែករំលែកគំនិត និងផ្លាស់ប្តូរវប្បធម៌ បង្កើតអនុស្សាវរីយ៍ ពង្រឹងការយល់ដឹងរបស់យើងអំពីសហគមន៍ពិភពលោក។

ការប្រកួតរ៉ូបូតកម្រិតពិភពលោក FIRST Global Challenge ឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៉ាណាម៉ា។ បើតាមគេហទំព័រផ្លូវការនៃ First Global បណ្តាប្រទេសក្នុងអាស៊ានដែលបានលំដាប់លេខមុខកម្ពុជាក្នុងអាស៊ាន គឺ វៀតណាម (លេខ៦៥ក្នុងចំណោម១៨១) ឡាវ (លេខ៥៨ក្នុងចំណោម១៨១) និងព្រុយណេ (៥១ក្នុងចំណោម១៨១)។ 

First Global Team Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលប្រមូលផ្តុំដោយសិស្សពីកម្រិតថ្នាក់ទី៩ដល់ថ្នាក់ទី១២ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករ៉ូបូត។គួររម្លឹកថា កាលពីឆ្នាំ២០២៤ ក្រុម FIRST Global Team Cambodia បានប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future) បានជ័យលាភីលេខ២ លំដាប់ពិភពលោក៕

Khcct banner

អត្ថបទទាក់ទង