Img 1426
Swift cc time

ស្ថានទូតអាមេរិក បើកផ្តល់«អាហារូបករណ៍»រៀនភាសាអង់គ្លេសជាមួយសាស្ត្រាចារ្យល្បីៗ ដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១៩ វិច្ឆិកា បានប្រកាសបើកទទួលការដាក់ពាក្យអាហារូបករណ៍កម្មវិធី Online Professional English Network (OPEN) សម្រាប់វគ្គសិក្សាថ្មី ផ្តល់ឱកាសដល់យុវជនពង្រឹងសមត្ថភាពក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេស តាមរយៈការសិក្សាជាមួយសាស្ត្រាចារ្យល្បីៗដោយឥតគិតថ្លៃ។

ស្ថានទូតអាមេរិកនៅភ្នំពេញ បានប្រកាសបើកទទួលការដាក់ពាក្យអាហារូបករណ៍កម្មវិធី Online Professional English Network (OPEN) សម្រាប់វគ្គសិក្សាថ្មី ដែលនឹងចាប់ផ្តើមរៀនពីថ្ងៃទី ១៣ ខែ មករា ដល់ ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០២៦។ អាហារូបករណ៍នេះ នឹងផ្តល់ឱកាសដល់យុវជនពង្រឹងសមត្ថភាពក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេស។

កម្មវិធី OPEN (Online Professional English Network) គឺជាកម្មវិធីផ្តួចផ្តើមឡើងដោយក្រសួងការបរទេសសហរដ្ធអាមេរិក ដែលផ្តល់អ្នកចូលរួមនូវវគ្គសិក្សាឥតគិតថ្លៃ និង មានគុណខ្ពស់តាមប្រព័ន្ធអនឡាញ ក៏ដូចជាធនធានផ្សេងៗសម្រាប់អ្នកអប់រំ និង អ្នកសិក្សាផ្នែកភាសាអង់គ្លេសទូទាំងសាកលលោក។ កម្មវិធីនេះនឹងជួយពង្រឹងជំនាញក្នុងការបង្រៀនភាសាអង់គ្លេស លើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ និង ការយល់ដឹងផ្នែកវប្បធម៍តាមរយៈការផ្លាស់ប្តូរការសិក្សា និង កិច្ចសហការតាមរយៈប្រព័ន្ធអនឡាញ។

បើតាមស្ថានទូតអាមេរិក នឹងផ្តល់អាហារូបករណ៍សម្រាប់ការអភិវឌ្ឍជំនាញតាមប្រព័ន្ធអនឡាញ ជាមួយនឹងសាស្ត្រាចារ្យល្បីៗនៅក្នុងវិស័យនេះ។ ពាក្យសម្រាប់អាហារូបករណ៍នេះចាប់ផ្តើមពីពេលនេះតទៅ ដោយនឹងផុតកំណត់ដាក់ពាក្យ ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៥។ សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចូលរៀន អាចដាក់ពាក្យតាមរយៈ https://forms.gle/TcnxUqfc7wWP29oC7

Khcct banner

អត្ថបទទាក់ទង