681 ezgif.com resize
Swift cc time

មហោស្រពភាពយន្តជប៉ុន - JFF ចាក់បញ្ចាំងភាពយន្តចំនួន១៩ ដោយឥតគិតថ្លៃ នៅរោងភាពយន្តនៅភ្នំពេញ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ មហោស្រពភាពយន្តជប៉ុន

ភ្នំពេញ៖ មហោស្រពភាពយន្តជប៉ុន - Japanese Film Festival (JEF) ចាក់បញ្ចាំងភាពយន្តចំនួន១៩ ដោយឥតគិតថ្លៃ នៅរោងភាពយន្តនៅភ្នំពេញ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៧ និងថ្ងៃទី ០៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥។ ភាពយន្តទាំងនោះ រួមមានបែបវាយប្រហារ ស៊ើបអង្កេត ដ្រាម៉ា មនោសញ្ចេតនា គំនូរជីវចល និងក្លាសិក។

យោងតាមគេហទំព័រ Japanese Film Festival បានឱ្យដឹងថា មហោស្រពនេះនឹងបើកការទស្សនាភាពយន្តជប៉ុនដោយឥតគិតថ្លៃនៅរោងភាពយន្ត Major AEON MALL Phnom Penh, Major Cineplex AEON Mean Chey, Major Cineplex AEON Sen Sok និង Institut français du Cambodge ដោយចាប់ផ្តើមចាក់បញ្ចាំង ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៧ និងថ្ងៃទី ០៩ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៥។

បើតាមប្រភពដដែល ភាពយន្តទាំង១៩រួមមាន ភាពយន្តវាយប្រហារ Cells at Work, ភាពយន្តស៊ើបអង្កេត SHOWTIME 7, ភាពយន្តដ្រាម៉ា ដែលមានរឿង ANGRY SQUAD: The Civil Servant and the Seven Swindlers, PATALS AND MEMORIES, Sunset Sunrise, Still Walking, Shoplifters, Monster។ បន្ថែមពីនេះ ថែមទាំងមានភាពយន្តមនោសញ្ចេតនា Teasing Master Takagi-san, ភាពយន្តគំនូរជីវចល មានរឿង The Wind Rises, Spirited Away, Castle in the Sky, Wolf Children, GHOST IN THE SHELL និងភាពយន្តក្លាសិក មានរឿង SEVEN SAMURAI, DR.AKAGI, STORY OF PURE LOVE, A Hen in the Wind, Twenty-Four Eyes៕


Khcct banner

អត្ថបទទាក់ទង