681 ezgif.com resize
Swift cc time

យុវតីកម្ពុជាមួយរូប បានបញ្ចេញសម្លេងរបស់ខ្លួនក្នុង «វេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖គេហទំព័រស្ថានទូតបារាំងប្រចាំនៅកម្ពុជា

ភ្នំពេញ៖ យុវតីកម្ពុជា កញ្ញា ម៉ៅ សុភនាថ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ចេញសម្លេងរបស់ខ្លួនក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលប្រព្រឹត្តទៅនៅសាលាក្រុងប៉ារីស ក្នុងនាមជាអ្នកស្ម័គ្រចិត្តសាមគ្គីភាពអន្តរជាតិ (VSI) នៅទីក្រុងCaen ក្នុងសមាគមAFEV តាមរយៈគម្រោងFEF ក្នុងវេទិកាតុមូលស្តីពី៖ « ពលរដ្ឋក្រៅស្រុក និង អាជ្ញាធរថ្នាក់ក្រោមជាតិ : អ័ក្សសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ។

យោងតាមគេហទំព័រស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងថា គម្រោង FEF ជាគម្រោងមួយដែលត្រូវបានអនុវត្តដោយហ្វ្រង់វ៉ូឡុងទែរកម្ពុជា ស្ថានទូតបារាំង និងក្រសួងអប់រំ ដែលមានបំណងបង្កើនសមត្ថភាពគ្រូបង្រៀនភាសាបារាំងតាមរយៈការងារស្ម័គ្រចិត្តនៅបារាំង ដើម្បីត្រៀមសម្រាប់ចក្ខុវិស័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ២០២៦។

នៅក្នុងវេទិកាអន្តរជាតិស្តីពី«កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសបារាំង នេះ កញ្ញា សុភនាថ បានចែករំលែកអំពីបទពិសោធន៍លើការរួមចូលរួមរបស់យុវជនបរទេសនៅបារាំង ជាពិសេសយុវជនកម្ពុជា; ព្រមទាំងសំណើររបស់នាងសម្រាប់ការលើកកម្ពស់ដល់យុវជននៅក្រៅប្រទេស(diasporas) ក្នុងទំនាក់ទំនងទ្វេភាគីនិងការពង្រឹងការរួមចំណែករបស់ពួកគេចំពោះប្រទេសទាំងពីរ។

គួររម្លឹកថា ឆ្នាំនេះកម្ពុជាបានបញ្ជូនគ្រូកម្ពុជាចំនួន៥ រូប ទៅបារាំងជាអ្នកស្ម័គ្រចិត្ត VSI ដោយបានពាំនាំយកជំនាញរបស់ខ្លួនទៅគាំទ្រការងាររបស់អង្គការបារាំង និងអភិវឌ្ឍសមត្ថភាពថ្មីៗដែលមានប្រយោជន៍សម្រាប់អាជីពជាបង្រៀនពេលត្រឡប់មកកម្ពុជាវិញ៕

Khcct banner

អត្ថបទទាក់ទង