681 ezgif.com resize
Swift cc time

ចំនួន​អ្នក​ស្លាប់​ដោយ​ទឹក​ជំនន់​នៅ​អយុធ្យា​ឡើង​ដល់​២០​នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ថៃ៖ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត Phra Nakhon Si Ayutthaya បានរាយការណ៍នៅក្នុងសេចក្តីសង្ខេបរបស់ខ្លួន កាលពីថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ដល់​២០​នាក់​ហើយ។ តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់បានប៉ះពាល់ 11 ស្រុក, ភូមិ ចំនួន 899, គ្រួសារចំនួន 63,176 ។

នៅ Tha Din Daeng ក្នុង​ស្រុក Phak Hai នៅតែ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ដោយ​ជំនន់​ទឹកភ្លៀង​គ្របដណ្តប់​ពេញ​ផ្ទៃ​ក្នុង​ជម្រៅ​ពី ៣-៤ ម៉ែត្រ។ ផ្ទះ​និង​សហគមន៍​ត្រូវ​បាន​ជន់លិច​ដោយ​ទឹក​នៅ​គ្រប់​ជ្រុង​ទាំង​អស់ ដោយ​មាន​ជាង 600 គ្រួសារ​រង​ផល​ប៉ះពាល់។


Khcct banner

អត្ថបទទាក់ទង