681 ezgif.com resize
Swift cc time

បេក្ខជនមកពី២៥រាជធានីខេត្ត ចូលរួម«កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ (STEM) ឆ្នាំ២០២៥» នៅខេត្តសៀមរាប

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀមរាប៖ នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីបើកការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃ«កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៥» ក្រោមប្រធានបទ៖ “ការផលិតរ៉ូបូតសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍសាលារៀន” នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប។ កម្មវិធី STEM ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានបេក្ខជនចូលរួមមកពី ២៥ ២៥រាជធានីខេត្ត។

យោងតាមក្រសួងអប់រំ បានឱ្យដឹងថា លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការអនុវត្តគម្រោង STEM ដើម្បីបង្កើនចំណេះដឹង និងការស្រឡាញ់របស់សិស្សានុសិស្សលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ព្រមទាំងពង្រឹងជំនាញសតវត្សរ៍ទី២១ ដូចជា ការវិភាគ ការងារជាក្រុម ការប្រាស្រ័យទាក់ទង និងជំនាញឌីជីថល។ លោកបានគូសបញ្ជាក់ថា «ការអនុវត្តគម្រោងនេះ ជំរុញឱ្យយុវជនអាចបង្ហាញសមត្ថភាព ភាពច្នៃប្រឌិត មានបំណិនដោះស្រាយបញ្ហា បង្កើនទំនុកចិត្តលើខ្លួនឯង ជាពិសេសបណ្តុះបណ្តាលឱ្យយុវជនកម្ពុជាមានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងវិស័យ STEM ។ លើសពីនេះ វាក៏ជួយលើកកម្ពស់ទំនួលខុសត្រូវសង្គម និងលើកស្ទួយការចូលរួមរបស់សិស្សក្នុងដំណោះស្រាយបញ្ហាក្នុងសាលារៀន និងសហគមន៍។»។

គួរបញ្ជាក់ថា កម្មវិធីបើកត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ និងមានការចូលរួមពីលោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី STEM ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប មានបេក្ខជនចូលរួមមកពី ២៥ ២៥រាជធានី ខេត្ត៕


Khcct banner

អត្ថបទទាក់ទង