ភ្នំពេញ៖ កម្មវិធីប្រកួតចម្រៀងភាសាចិនប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៥ ត្រូវបានរៀបចំដោយជោគជ័យកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាស្ថានខុងជឺរាជបណ្ឌិតសភាកម្ពុជា។ ការប្រកួតឆ្នាំនេះមានអ្នកចូលរួមចំនួន ៣៣៣នាក់ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលអនុញ្ញាតឱ្យទស្សនិកជនមិនត្រឹមតែទស្សនាបទចម្រៀងប៉ុណ្ណោះទេ ថែមទាំងទស្សនាការផ្លាស់ប្តូរវប្បធម៌ ការស្វែងយល់ពីមនោសញ្ចេតនា និងសំឡេងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា។
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងបន្តគាំទ្រព្រឹត្តិការណ៍ដូចជាកម្មវិធីប្រកួតចម្រៀងភាសាចិននៅកម្ពុជា ដើម្បីបង្កើតឱកាសកាន់តែច្រើនសម្រាប់យុវជនកម្ពុជាក្នុងការរៀនភាសាចិន។ យើងក៏លើកទឹកចិត្តយុវជនចិនឱ្យរៀនភាសាខ្មែរផងដែរ។ យើងជឿជាក់ថានាពេលអនាគត យុវជនកាន់តែច្រើនឡើងៗមកពីប្រទេសទាំងពីរនឹងក្លាយជាបេសកជនមិត្តភាពចេះភាសាចិននិងភាសាយ៉ាងស្ទាត់ជំនាញ រួមចំណែកជាវិជ្ជមានក្នុងពង្រឹងមិត្តភាពចិន-កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។»។
គួរបញ្ជាក់ថា កម្មវិធីប្រកួតចម្រៀងភាសាចិនប្រចាំប្រទេសកម្ពុជាត្រូវបានរៀបចំដោយ វិទ្យាស្ថាន ខុង ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការគាំទ្រពី ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរភាសាចិន-បរទេសនៃក្រសួងអប់រំចិន៕