681 ezgif.com resize
Swift cc time

យុវជនពីររូប នឹងតំណាងកម្ពុជាក្នុង«វេទិកាអ្នកដឹកនាំវ័យក្មេង អាស៊ាន-អូស្រ្តាលី» នៅប្រទេសហ្វីលីពីន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ គេហទំព័រផ្លូវការនៃ ASEAN-Australia Young Leaders Forum

ភ្នំពេញ៖ យុវជនពីររូប នឹងតំណាងកម្ពុជា ក្នុង«វេទិកាអ្នកដឹកនាំវ័យក្មេង អាស៊ាន-អូស្រ្តាលី» (ASEAN-Australia Young Leaders Forum) នៅថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងយុវជនដែលមកពីបណ្តាប្រទេសផ្សេងទៀតក្នុងអាស៊ាន និងអូស្រ្តាលី សរុបចំនួន៣០រូប។ កម្មវិធីនឹងប្រព្រឹត្តឡើងក្រោមប្រធានបទ សម្លេងយុវជនដើម្បីមហាសមុទ្រនាពេលអនាគត នៅទីក្រុងសេប៊ូ នៃប្រទេសហ្វីលីពីន។

យុវជន នៅ សុកល

យោងតាមគេហទំព័រផ្លូវការនៃ ASEAN-Australia Young Leaders Forum បានឱ្យដឹងថា ក្នុងចំណោមយុវជនសរុប៣០រូប មកពីបណ្តាប្រទេសក្នុងអាស៊ាន និងអូស្រ្តាលី មានយុវជនខ្មែរចំនួនពីររូបតំណាងកម្ពុជា ក្នុងវេទិកាយុវជនមួយនេះ ដែលរួមមាន យុវជន នៅ សុកល និង យុវជន ស្រេង ហេងសាល។

យុវជន ស្រេង ហេងសាល

យុវជនទាំង៣០រូប ដែលមានទាំងជានិស្សិត អ្នកស្រាវជ្រាវ អ្នកបង្កើតផលវិជ្ជមាន នឹងចូលរួមជាមួយគ្នា ដើម្បីស្វែងយល់ពីរបៀបដែលសេដ្ឋកិច្ចពណ៌ខៀវ សន្តិសុខដែនសមុទ្រ និងនិរន្តរភាពនៃមហាសមុទ្រ មានឥទ្ធិពលទៅលើអនាគតក្នុងតំបន់។

គួរបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលអាស៊ាន-អូស្ត្រាលី នៃរដ្ឋាភិបាលអូស្ត្រាលី ដែលមានការចូលរួមពីយុវជនមកពីបណ្តាប្រទេសនានារួមមាន ហ្វីលីពីន កម្ពុជា ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ អូស្ត្រាលី ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និង វៀតណាម៕

Khcct banner

អត្ថបទទាក់ទង