ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សហការជាមួយក្រសួងអប់រំ និងសាលារាជធានីភ្នំពេញ ដើម្បីរៀបចំព្រឹត្តិការណ៍ជិះកង់ដ៏ធំប្រចាំឆ្នាំនៅប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះធ្វើឡើង ក្នុងគោលបំណងជំរុញដល់ការកាត់បន្ថយការប្រើប្រាស់យានជំនិះ និងដើម្បីអនាគតកាន់តែបៃតង។
យោងតាមគេហទំព័រ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានឱ្យដឹងថាព្រឹត្តិការណ៍ជិះកង់ដ៏ធំប្រចាំឆ្នាំនៅប្រទេសកម្ពុជានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញដល់បរិស្ថានស្អាត និងប្រកបដោយចីរភាព ហើយក៏ជាព្រឹត្តិការណ៍ នាំមកនូវការជួបជុំគ្នាដ៏ធំសម្បើមពីសំណាក់មហាជន យុវជន និងដៃគូសហការនានា។
បើតាមប្រភពដដែល កម្មវីធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ ២០២៥ ដែលមានទីតាំងចាប់ផ្តើម និងបញ្ចប់៖ កោះនរា (ខូខូណាត់ ផាក២) ភ្នំពេញ ដែលការចុះឈ្មោះចូលរួម គឺចាប់ផ្តើមនៅ ម៉ោង ៦:០០ ព្រឹក។ ដើម្បីអាចចូលរួម សាធារណជនអាចចូលតាមតំណភ្ជាប់នេះ សម្រាប់ការចុះឈ្មោះ និងព័ត៌មានបន្ថែម https://www.bookme.plus/t/events/pedal-for-the-planet ៕