681 ezgif.com resize
Swift cc time

ធនាគារជាតិនៃកម្ពុជា បណ្តុះបណ្តាល«ជំនាញមូលដ្ឋានគ្រឹះនៃការសរសេរកូដ» ដល់សិស្សចំនួន ១២០០រូប នៅខេត្តកំពង់ធំ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ គេហទំព័រ ធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការសរសេរកូដ (Computer Programming) ជូនដល់សិស្សានុសិស្ស សរុបចំនួន ១.២០០រូប មកពីវិទ្យាល័យកំពង់ថ្ម វិទ្យាល័យតាំងក្រសាំង វិទ្យាល័យហ៊ុនសែនភ្នំសន្ទុក និងអនុវិទ្យាល័យព្នៅ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

យោងតាមគេហទំព័រធនាគារជាតិ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងបន្តរៀបចំជាប្រចាំដោយមានគ្រូបង្គោលជាក្រុមការងារជំនាញផ្នែកបច្ចេកវិទ្យារបស់ប្រព័ន្ធទូទាត់បាគង ក្នុងគោលបំណងពង្រឹងមូលដ្ឋានគ្រឹះក្នុងវិស័យបច្ចេកវិទ្យាដល់សិស្សានុសិស្ស សំដៅឈានទៅចាប់យកជំនាញកម្រិតខ្ពស់ ក៏ដូចជាអាជីពការងារនាពេលអនាគត។

លោកស្រី ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា បានចែករំលែកដោយភ្ជាប់ជាមួយសារអំពាវនាវថា «ខ្ញុំសូមលើកទឹកចិត្តយ៉ាងឱ្យក្រុមហ៊ុននានាបរិច្ចាគកុំព្យូទ័រដែលលែងប្រើប្រាស់ ដល់សាលារៀននៅតាមខេត្ត និងជំនាញដើម្បីបង្រៀនគ្រូបណ្តុះបណ្តាល។ កុមារខ្លះមិនធ្លាប់ឃើញកុំព្យូទ័រពីមុនមកទេ ដូច្នេះការចូលរួមចំណែករបស់អ្នកសុទ្ធតែអាចត្រួសត្រាយផ្លូវធ្វើឱ្យកុមារទាំងនោះមានក្តីស្រមៃកាន់តែខ្ពស់»៕


Khcct banner

អត្ថបទទាក់ទង