681 ezgif.com resize
Moneygramott moi1280x163px

ប្រធានរដ្ឋសភា ស្នើឱ្យលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា នវានុវត្តន៍ និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព ដល់កុមារីនិងស្រ្តី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងនូវអនុសាសន៍ចំនួន៦ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។

ក្នុងចំណោមអនុសាសន៍ទំាង៦នោះ អនុសាសន៍មួយសម្តេចបានស្នើឱ្យបន្តរៀបចំនិងអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីផ្តល់ភាពអង់អាចដល់«ស្រ្តីនិងក្មេងស្រី» តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ជំនាញបច្ចេកទេស ជំនាញទន់នានា និងភាពជាអ្នកដឹកនាំ រួមទាំង ការលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព។

ចំណែកអនុសាសន៍ផ្សេងទៀតសម្តេចប្រធានរដ្ឋសភា ស្នើឱ្យបន្តរៀបចំបរិយាកាសអំណោយផលផ្នែកគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីឆ្លើយតបនានា ដើម្បីពន្លឿនការអនុវត្តសេចក្តី ថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកាំង៣០+ ព្រមទាំងរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដែលមិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ។

សម្តេចរដ្ឋសភាធិបតី បានជំរុញឱ្យរួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្ត«នារីរតនៈទី៦» និងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រតាមវិស័យ នៅគ្រប់កម្រិត និងវិធានការគោលនយោបាយនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង តួនាទីស្រ្តី នៅក្នុងអភិបាលកិច្ចនៅគ្រប់កម្រិត។បង្កើតបរិយាកាសអំណោយផល មេត្រីភាព និងប្រកបដោយសុវត្ថិភាពនៅកន្លែងធ្វើការ នៅតាមសហគមន៍និងទីសាធារណៈ ការដោះស្រាយ បន្ទុកនៃការងារផ្ទះសម្បែង និងការងារថែទាំគ្មានប្រាក់កម្រៃសម្រាប់ «ស្រ្តីនិងក្មេងស្រី» ដែលអាចបង្កឱកាសពេញលេញដល់ «ស្រ្តីនិងក្មេងស្រី» ក្នុងការអភិវឌ្ឍសក្តានុពល របស់ខ្លួននៅក្នុងការងារ សាធារណៈនិងភាពជាអ្នកដឹកនាំ៕

Khcct banner

អត្ថបទទាក់ទង