681 ezgif.com resize
Swift cc time

ក្រសួងអប់រំ និងស្ថាប័នអប់រំអង់គ្លេស ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលគ្រូ STEM និងកម្មវិធីសិក្សាថ្មី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ និងស្ថាប័នអប់រំអង់គ្លេស ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលគ្រូ, STEM និងកម្មវិធីសិក្សាថ្មី។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សារវាង លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជាមួយគណៈប្រតិភូសាកលវិទ្យាល័យ និងស្ថាប័នអប់រំអន្តរជាតិអង់គ្លេស ដែលដឹកនាំដោយ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។

យោងតាមគេហទំព័រក្រសួងអប់រំ លទ្ធផលសំខាន់ៗដែលបានលេចឡើងពីជំនួបនេះរួមមាន គណៈប្រតិភូអង់គ្លេស បានបញ្ជាក់នូវចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរយៈពេលយូរលើវិស័យអប់រំជាមួយកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសលើកម្មវិធីបណ្ដុះបណ្តាលគ្រូបង្រៀន និងការអប់រំ STEM។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឧត្តមសិក្សា រដ្ឋមន្រ្តីក្រសួងអប់រំ បានផ្តល់អនុសាសន៍ ឱ្យពិនិត្យលទ្ធភាព ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀន កម្មវិធីផ្លាស់ប្តូរបទពិសោធ និងកម្មវិធីសិក្សា (Sandwich Program), ការបង្កើតកម្មវិធី Dual Degree, កម្មវិធីផ្តល់អាហារូបករណ៍, ការដាក់បញ្ចូល Cambridge assessment ទៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា , ការលើកកម្ពស់ការអប់រំ STEM តាមរយៈភាពជាដៃគូរវាងសាកលវិទ្យា UK ជាមួយសាកលវិទ្យាល័យរដ្ឋ និងឯកជននានានៅកម្ពុជា។

គួរបញ្ជាក់ថា សមាសភាពគណៈប្រតិភូអង់គ្លេស ចូលរួមក្នុងជំនួបនេះ រួមមាន តំណាង NCUK-The University Pathway, Nottingham Trent University (NTU), សាកលវិទ្យាល័យ West of England, Bristol, Pearson, Cambridge University Press & Assessment៕

Khcct banner

អត្ថបទទាក់ទង