681 ezgif.com resize
Swift cc time

ក្រុមល្ខោនយីកេ ចំនួន៥ក្រុម នឹងបង្ហាញសមត្ថភាព និងវប្បធម៌តាមតំបន់ក្នុង«មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ គេហទំព័រផ្លូវការ នាយកដ្ឋានសិល្បៈទស្សនីយភាព 

ភ្នំពេញ៖ ក្រុមល្ខោនយីកេទាំង៥ក្រុមមកពីខេត្តចំនួន៥ នឹងបង្ហាញនូវសមត្ថភាព ទេពកោសល្យ និងវប្បធម៌តាមតំបន់នីមួយៗជូនទស្សនិកជនទស្សនា ក្នុងព្រឹត្តការណ៍«មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥» ក្រោមប្រធានបទ «គុណធម៌ និងកតញ្ញូ» នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។ ក្រុមល្ខោនយីកេទាំង៥ មកពីខេត្តបន្ទាយមានជ័យ តាកែវ កំពង់ស្ពឺ កែប និងស្វាយរៀង។

យោងតាមគេហទំព័រ នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យដឹងថា នាយកដ្ឋាននឹងរៀបចំ«មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥» នៅថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។ កម្មវីធីនឹងរួមបញ្ចូលការបង្ហាញសមត្ថភាពនៃក្រុមល្ខោនយីកេ មកពីខេត្តចំនួន៥ ដែលក្នុងនោះរួមមានខេត្តបន្ទាយមានជ័យ តាកែវ កំពង់ស្ពឺ កែប និងស្វាយរៀង ព្រមទាំងការដាក់បង្ហាញផលិតផលខ្មែរ វប្បធម៌ខ្មែរ។

បើតាមប្រភពដដែល ក្រុមល្ខោនយីកេ ដែលមកពីខេត្តបន្ទាយមានជ័យមានឈ្មោះថា «ក្រុមសាមុត» , ក្រុមមកពីតាកែវមានឈ្មោះ «ក្រុមរស្មីវិបុល ក្រុងដូនកែវ», ក្រុមមកពីខេត្តកំពង់ស្ពឺ «ក្រុមខ្ញុំស្រឡាញ់វប្បធម៌នៃ ស.ស.យ.ក» , «ក្រុមសិល្បៈយុវជនជំនាន់ថ្មីចំបក់កោង» មកពីខេត្តស្វាយរៀង និងក្រុម «រស្មីអូរក្រសារ» មកពីខេត្តកែប។

គួរបញ្ជាក់ថា «មហោស្រពល្ខោនយីកេទូទាំងប្រទេស ឆ្នាំ២០២៥» នឹងមានសមាសភាពគណៈកម្មការមេប្រយោគ ដូចជា លោក សំ សំអាង ជាប្រធានគណៈកម្មការមេប្រយោគ , លោក សេង សំអាន ជាអនុប្រធានគណៈកម្មការមេប្រយោគ, សមាជិកគណៈកម្មការមេប្រយោគបីរូប រួមមាន លោក ណុប សម្បត្តិ លោក ចាន់ សារិន និងលោកស្រី អ៊ុយលតាវណ្ណ៕


Khcct banner

អត្ថបទទាក់ទង