681 ezgif.com resize
Moneygramott moi1280x163px

សម្តេច ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខក្រុមគ្រួសារនៃសព លោក ឌី ណៃ ស្លាប់ដោយការបាញ់ប្រហាររបស់យោធាថៃ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត បានចេញសារលិខិតរំលែកមរណទុក្ខ ផ្ញើជូន ក្រុមគ្រួសារនៃសព របស់ លោក ឌី ណៃ ដែលបានទទួលមរណភាព នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរយៈសារលិខិតរំលែកមរណទុក្ខ សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថាលោក ឌី ណៃ ហៅ (សល់) បានទទួលមរណភាព នៅថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៦ឆ្នាំ ដោយការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅ និងអមនុស្សធម៌ របស់យោធាថៃមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចនិងភរិយាសូមសម្តែងនូវក្ដីសង្វេគស្ទើររកទីបំផុតគ្មាន ជាមួយ ក្រុមគ្រួសារនៃសព ព្រោះថាមរណភាពលោក ឌី ណៃ គឺជាការបាត់បង់នូវសមាជិកគ្រួសារសាច់សាលោហិត ជាទីស្រឡាញ់ បើទោះបីលោកបាត់បង់ក៏ពិតមែន តែក្នុងស្មារតី ជាជាតិខ្មែរតែមួយ ខ្ញុំ និងភរិយាពិតជាមាន ការសោកស្តាយស្រណោះ អាឡោះអាល័យជាពន់ពេក និងកោតសរសើរដោយសុទ្ធចិត្តចំពោះឆន្ទៈមនសិការ ស្នេហាជាតិស្រឡាញ់សន្តិភាព របស់លោក ជាមួយសកម្មភាពដ៏ល្អនេះនឹងដិតជាប់នៅក្នុងដួងចិត្តរបស់ ប្រជាជនកម្ពុជាទូទាំងប្រទេសជារៀងរហូត។

ជាមួយគ្នានេះ សម្តេច និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ឌី ណៃ សូមឱ្យឆាប់បាន យោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕


Khcct banner

អត្ថបទទាក់ទង