681 ezgif.com resize
Swift cc time

មហោស្រពសិល្ប:បុណ្យភូមិមានជើង នឹងប្រព្រឹត្តទៅនៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី ២៣ ខែវិច្ឆិកា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មហោស្រពសិល្ប:បុណ្យភូមិមានជើង នឹងប្រព្រឹត្តទៅនៅខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី ២៣ ខែវិច្ឆិកា ដើម្បីផ្សារភ្ជាប់ជាមួយអ្នកស្រុកភូមិ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ទៅទស្សនាប្រាសាទដ៏ស្រស់អស្ចារ្យ ផ្ទាំងសិលារំលេចចែងចាំង ខ្យល់ត្រជាក់នៃភូមិភាគឧត្តរ អមជាមួយសិល្បៈប្លែកភ្នែកថ្មី។ កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកមហោស្រពសិល្ប:បុណ្យភូមិ បានលើកឡើងថា៖ «ការរៀបចំមហោស្រពសិល្ប:បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ នៅក្នុងកាលៈទេសៈ ស្របពេលប្រទេសកម្ពុជាកំពុងមានបញ្ហាព្រំដែន គឺជាការសបញ្ជាក់ពីសុខសុវត្ថិភាពរបស់ប្រទេសខ្មែរទៅកាន់ភ្ញៀវជាតិ និង អន្តរជាតិ។

មហោស្រពសិល្ប:បុណ្យភូមិមានជើង មានរួមបញ្ចូលនូវសិល្បៈប្លែកភ្នែក និងសកម្មភាពនានាជាច្រើន ហើយក្រៅពីផ្តោតសំខាន់លើសិល្ប:អ្វីដែលអ្នករៀបចំកម្មវិធី ចង់ផ្តោតសំខាន់នោះគឺ ការយកចិត្តទុកដាក់ទៅលើ កុមារដែលរស់នៅតាមជាយដែន ដែលកុមារត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធការពារ សិទ្ធអភិវឌ្ឈន៍ និង សិទ្ធនៅក្នុងការបញ្ចេញមតិ។ មហោស្រពសិល្ប:បុណ្យភូមិមានជើងឆ្នាំ២០២៥ បានសហការជាមួយ UNICEF Cambodia នាំជូនមកនៅការរត់ចម្ងាយខ្លីនៅខេត្តព្រះវិហារ ក្នុងគោលបំណង អបអរទិវាកុមារពិភព លោកឆ្នាំ២០២៥ ដែលកន្លែងចាប់ផ្តើមមានទីតាំងនៅ រមណីយដ្ឋាន ប្រាសាទកោះកេរ។

កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកមហោស្រពសិល្ប:បុណ្យភូមិ 

កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកមហោស្រពសិល្ប:បុណ្យភូមិ និង ជាអ្នកដឹកនាំរៀបចំមហោស្រពសិល្ប:បុណ្យភូមិមានជើង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ពីមូលហេតុនៃការជ្រើសរើសខេត្តព្រះវិហារនេះថា «មូលហេតុសំខាន់ៗ ដែលមហោស្រពសិល្ប:បុណ្យភូមិមានជើង រៀបចំនៅខេត្តព្រះវិហារ ព្រោះទីនោះជាតំបន់មរតកវប្បធម៌ជាតិ ជាទឹកដីចំណាស់។ ជាពិសេស គឺប្រាសាទកោះកេរ ដែលជាប្រាសាទស្អាតប្លែក និង ចង់ឱ្យមានការផ្សព្វផ្សាយកាន់តែច្រើន។ ជាពិសេស ខេត្តព្រះវិហារ ត្រូវបានជ្រើសរើសជាខេត្ត ដែលត្រូវរៀបចំនូវមហោស្រពសិល្ប:បុណ្យភូមិមានជើងលើកទី៣ ដោយសារតែខេត្តព្រះវិហារ ជាខេត្តដែលសំបូរទៅដោយប្រពៃណីវប្បធម៌ និង អរិយធម៌ជាតិខ្មែរ។

គួរបញ្ជាក់ថា មហោស្រពសិល្ប:បុណ្យភូមិមានជើង ត្រូវបានរៀបចំឡើងដោយ ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ សហការរៀបចំដោយ UNICEF Cambodia - ដើម្បីកុមារគ្រប់រូបព្រមទាំងមានការចូលរួមពី ឡេឡេ ប្រាង្គ (យុវជនស្ម័គ្រចិត្ត) និងត្រូវបានគាំទ្រដោយអាជ្ញាធរជាតិព្រះវិហារ និង រដ្ឋបាលខេត្តព្រះវិហារ៕


Khcct banner

អត្ថបទទាក់ទង