
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានកំណត់ទីតាំងមួយទៀត សម្រាប់ធ្វើតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹងករណីស្ត្រីភរិយាឯកឧត្តមអគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។