681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅសិង្ហបុរី ថ្ងៃទី១២-១៣ ខែវិច្ឆិកា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

តបតាមការអញ្ជើញរបស់ លោក វីវៀន បាឡាគីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ជាពិសេស ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី។ លោកក៏នឹងមានជំនួបពិភាក្សាជាមួយលោក វីវៀន បាឡាគ្រឹស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដើម្បីពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី លើគ្រប់វិស័យដែលមានសក្តានុពល។

ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ បញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរ អង្វែង កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ព្រមទាំងការប្តេជ្ញាចិត្ត រួមគ្នាក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ជាពិសេស ខណៈដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត៕

Khcct banner

អត្ថបទទាក់ទង