ភ្នំពេញ៖ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥ នឹងធ្វើឡើងចាប់ពីថ្ងៃទី១១ - ១៤ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង៨:០០ ព្រឹក ដល់ ៨:០០ យប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណ Elysée)។ កម្មវិធីពិព័រណ៍សៀវភៅនេះ បានក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ។
យោងតាមគេហទំព័រ Cambodia Book Fair បានឱ្យដឹងថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ កម្មវិធីពិព័រណ៍សៀវភៅនេះ បានក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរ មានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងការងារ។ កម្មវិធីនឹងមានស្តង់សៀវភៅជាច្រើន ដែលសាធារណជនអាចចូលរួមដោយសេរី ដើម្បីស្វែងរកសៀវភៅរាប់ម៉ឺនក្បាលជាច្រើនប្រភេទ។
គួររម្លឹកថា ពិព័រណ៍សៀវភៅកម្ពុជា លើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមប្រធានបទ៖ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»៕