681 ezgif.com resize
Swift cc time

ផាតក្លាងសារភាពថាខ្លួនមិនស្តាប់តាមបញ្ជារដ្ឋាភិបាល ដែលប្រកាសឲ្យផ្អាកវាយកម្ពុជាកំឡុងសង្រ្គាមផ្ទុះបាន៦ម៉ោង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
លោក ប៊ុនស៊ីង ផាតក្លាង ដែលជាអតីតមេបញ្ជាការកងទ័ពថៃភូមិភាគ២

ថៃ៖ លោក ប៊ុនស៊ីង ផាតក្លាង ដែលជាអតីតមេបញ្ជាការកងទ័ពថៃភូមិភាគ២ កាលពីល្ងាចថ្ងៃទី ៩ វិច្ឆិកា បានចេញមុខប្រកាស និងសារភាពថាខ្លួនមិនបានស្តាប់តាមបញ្ជារដ្ឋាភិបាលចាស់ (ផែ ថងថាន) ដែលប្រាប់ឲ្យលោកផ្អាកវាយប្រហារកម្ពុជាក្រោយសង្រ្គាមផ្ទុះបាន ៦ ម៉ោង។ លោកអះអាងថាលោកបានបញ្ជាឲ្យទាហានវាយយកទឹកដីរបស់កម្ពុជា ហើយទាហានណាដែលមិនស្តាប់តាមបញ្ជារបស់លោកនឹងត្រូវកាត់ទោសប្រហារជីវិត។ ការបញ្ជាក់របស់លោកផាតក្លាងនេះធ្វើឡើងក្នុងសិក្ខាសាលាមួយកាលពីម្សិលមិញ។

យោងតាមកាសែតថៃ THE NATION បានរាយការណ៍ថាលោក ផាតក្លាង ទទួលស្គាល់ថាបានប្រឆាំងនឹងបទបញ្ជាឈប់បាញ់របស់រដ្ឋាភិបាលភ្លាមៗបន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនបានចាប់ផ្តើមអតីតមេបញ្ជាការកងទ័ពជើងគោកទី២ លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីង ផាតក្លាង ថាលោកពិតជាបានប្រឆាំងនឹងបទបញ្ជារបស់រដ្ឋាភិបាលក្នុងការបញ្ឈប់ការបាញ់ប្រហារក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាកាលពីខែកក្កដា។

បើតាមលោកផាតក្លាង «នៅថ្ងៃដំបូងនៃការប៉ះទង្គិចគ្នា ក្នុងរយៈពេលប្រាំមួយម៉ោងដំបូង បញ្ជាមួយត្រូវបានផ្តល់ឱ្យខ្ញុំតាមរយៈថ្នាក់លើរបស់ខ្ញុំឱ្យឈប់វាយគ្នាជាបន្ទាន់ ប៉ុន្តែខ្ញុំបានប្រកែក ហើយសុំឱ្យមេបញ្ជាការផ្ទាល់របស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំបន្តប្រយុទ្ធទៀត។ លោកថាទាហានណាដែលមិនស្តាប់តាមបញ្ជារបស់លោកនឹងត្រូវកាត់ទោសប្រហារជីវិត៕

Khcct banner

អត្ថបទទាក់ទង