ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា រៀបចំកម្មវិធី«ផ្សាររាត្រីឥណ្ឌូនេស៊ី» នៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង 6:00-9:00 យប់ ដោយមានការដាក់បង្ហាញម្ហូបឥណ្ឌូនេស៊ី ការសម្តែងវប្បធម៌ តន្រ្តីសប្បាយៗ នៅផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ។
យោងតាមគេហទំព័រនៃស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ស្ថានទូត នឹងរៀបចំ«ផ្សាររាត្រីឥណ្ឌូនេស៊ី» រយៈពេលពីរថ្ងៃ នៅផ្លូវចតុមុខ រាជធានីភ្នំពេញ។ សកម្មភាពនៅក្នុងកម្មវិធីនេះរួមមាន ការបង្ហាញពិធីបុណ្យធ្វើម្ហូបឥណ្ឌូនេស៊ី ដែលមានដូចជា សាច់មាន់ចង្កាក់ និងប្រហិតក្តៅៗ ព្រមទាំងមានការសម្តែងវប្បធម៌រួមមាន របាំ តន្ត្រីបុរាណ និងកម្មវិធីជាច្រើនទៀត។ ជាពិសេស កម្មវិធីរួមបញ្ចូលនូវតន្ត្រីសប្បាយៗ រាំតាមចង្វាក់ភេ្លង ដាំងឌុត របស់ឥណ្ឌូនេស៊ី និងភ្លេង EDM និងការលេងល្បែងសកម្មភាពកម្សាន្តនានាទៀតផង៕