ព្រះសីហនុ៖ ភ្ញៀវទេសចរ មកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ធៀបនឹងឆ្នាំ ២០២៤ ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន៣២១.០៧៦នាក់កើនឡើង៣,០៨% ក្នុងនោះ ភ្ញៀវជាតិ ៣១២.៤៧៨នាក់ កើនឡើង២,៩៩% ភ្ញៀវបរទេស ៨,៥៩៨នាក់ កើនឡើង៦,២៧%។
ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន៣២១.០៧៦នាក់កើនឡើង៣,០៨% ក្នុងនោះ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាសរុប៣១៥,៩៩៧នាក់ កើនឡើង៣,១០% ក្នុងនោះភ្ញៀវជាតិ៣០៩,៩៣៨នាក់ កើនឡើង៣,០៦% ភ្ញៀវបរទេស១.៩៩៧នាក់ កើនឡើង៥,១៣%។
ភ្ញៀវទេសចរណ៍ចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ១៤ជើង ស្មើនឹងភ្ញៀវសរុប១.៣០៨នាក់កើនឡើង ៧៦,៩៩% ក្នុងនោះ ភ្ញៀវជាតិ១២នាក់ កើនឡើង៣៣,៣៣% ភ្ញៀវអន្តរជាតិ ១.២៩៦នាក់កើនឡើង៧៧,៥៣% ។
បន្ថែមពីនេះ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ៣.៧៧១នាក់ ថយចុះ១១,២៩% ក្នុងនោះ ភ្ញៀវជាតិ ៥០៣នាក់ ថយចុះ៤,៧៤% ភ្ញៀវបរទេស ៣៨០នាក់ ថយចុះ២២,១៦% ៕