ភ្នំពេញ៖ «របាំព្រះរាជទ្រព្យ» ត្រូវបានអង្គការយូណេស្កូ (UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវជាខួបគម្រប់ ២២ឆ្នាំ ដែល«របាំព្រះរាជទ្រព្យ» ត្រូវបាន អង្គការយូណេស្កូ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។
របាំព្រះរាជទ្រព្យ ជាទម្រង់របាំសក្ការៈដែលល្បីល្បាញដោយសារតែភាពទន់ភ្លន់នៃកាយវិការ ការតុបតែងសម្ភារៈប្រណិត និងសោភ័ណភាពអស្ចារ្យ ដែលធ្វើឱ្យអ្នកមើលមានអារម្មណ៍គួរឱ្យចង់គយគន់។ ឈ្មោះរបាំព្រះរាជទ្រព្យ ដែលមានន័យថា របាំដែលជាទ្រព្យប្រទានរបស់ព្រះរាជា ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យដវិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រីយានី “ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា” ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរជ្ជកាលស្ដេច នរោត្តម។
របាំព្រះរាជទ្រព្យ ដែលជារបាំ ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសំលៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាតគួរជាទីគយគន់ ដែលមើលទៅហាក់ដូចជារបាំរបស់ពពួកទេវៈ ឬ ទេវតា ដែលឈានទៅរកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា “ស្ដេចរបាំ” ដែលត្រូវបានទទួលស្គាល់ ដោយអន្តរជាតិ ក្នុងការចុះបញ្ជីស្នាដៃរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក នៃមរតក វប្បធម៌អរូបី តំណាងឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣៕